CamNews

តារា 

កូនស្រីរបស់ Beckham ធ្វើអោយអ្នកនិពន្ធ Harper Lee ក្លាយជាអ្នកមាន

គ្រាន់តែបង្ហើបបា្រប់ពីអត្ថន័យនៃឈ្មោះរបស់កូនស្រី Harper Seven ដល់មហាជនអោយ
បានដឹង Beckham បានធ្វើអោយសៀវភៅ To Kill A Mockingbird របស់ Harper Lee លក់
ដាច់ជាខ្លាំង ។

តាម Beckham បានអោយដឹងថាឈ្មោះ Harper គ្រាន់តែជាឈ្មោះអ្នកនិពន្ធសៀវភៅដែល
ប្តីប្រពន្ធរបស់លោក ចូលចិត្តប៉ុណ្ណោះ ដែលសៀវភៅនោះមានចំណងជើងថា To Kill A
Mockingbird ដែលនិពន្ធដោយ Harper Lee ជាជនជាតិអង់គ្លេសម្នាក់ ។

សៀវភៅ To Kill A Mockingbird របស់អ្នកនិពន្ធ Harper Lee
នៅបន្ទាប់ពី Beckham បានធ្វើការបកស្រាយពីអត្ថន័យនៃឈ្មោះនេះ នៅលើទីផ្សារ Online
Amazon.co.uk ប្រាក់ចំណូលនៃពាណិជ្ជកម្មរបស់ To Kill A Mockingbird បានកើនឡើងដល់
123 % ។

សៀវភៅនេះត្រូវបានបោះពុម្ភផ្សាយជាលើកដំបូងនៅឆ្នាំ 1960 និងបានឈរក្នុងលំដាប់ទី 38
ក្នុងបញ្ជីរឈ្មោះ 100 ក្នុងចំណោមសៀវភៅដែលលក់ដាច់បំផុតនៅលើគេហទំព័រខាងលើ ៕
(ពី PLXH)
យ៉ាវីន

Tags: