CamNews

ភាពយន្ត 

Cameron Diaz ក្នុងរឿង "Bad Teacher "

Bad Teacher​ ជាភាពយន្តបែបកំប្លែងដែលនាង Cameron Diaz ដើរតួជា Elizabeth ជាគ្រូ
បង្រៀនសក់ពណ៌ទង់ដែង ជាគ្រូម្នាក់ដែលស្រស់ស្អាត សិចស៊ី តែបែរជាមនុស្សម្នាក់ដែល
មានឥរិយាបថមិនសមជាគ្រូបង្រៀន ។


នៅពេលដែលបានបែកគ្នាជាមួយមិត្តប្រុសចាស់រួចមក Elizabeth បានកំណត់ថានាងនឹង
ស្វែងរកបុរសថ្នី ដែលមានរូបសង្ហា មានទ្រព្យសម្បត្តិ ដើម្បីនាង"ពឹងពាក់" តែអភ័ព្វ ឥរិយា
បថ របស់នាងនៅក្នុងសាលាជាកត្តាមួយមិនងាយនឹងស្រោចស្រង់បានឡើយ ។

Bad Teacher ជាប្រភេទរឿងបែបកំប្លែងដែលនឹងធ្វើអោយលោកអ្នកផ្ទុះសំណើចតាំងពី
នាទីដំបូងរហូតដល់នាទីចុងក្រោយ តាមរយៈកាយវិការ ការសន្ទនា និង ផ្នត់គំនិតនៅក្នុង
រឿង ។ ក្នុងសាច់រឿងនឹងផ្តោតទៅលើអ្នកគ្រូ Elizabeth ភាគច្រើន ។ ជាមួយនិស្ស័យគិត
ឃើញយ៉ាងម៉េចនិយាយយ៉ាងនោះ មិនខ្លាចប៉ះពាល់ដល់ទឹកចិត្តអ្នកដទៃ Elizabeth បាន
ស្តែងយ៉ាងច្បាស់អំពីបែបផែននៃស្រ្តីជាតិអាមេរិច សក់ទង់ដែង ។

ដើម្បីរកប្រាក់អោយបានច្រើន ដើម្បីកែសម្ផស្សអោយសិចស៊ី ដូច Scott (Justin
Timberlake) Elizabeth បានកែនសិស្សក្នុងថ្នាក់អោយបំរើសេវាកម្ម លាងរថយន្ត នៅក្នុង
សាលា ហើយពេលនោះនាងនឹងបង្ហាញខ្លួន ក្នុងភាពសិចស៊ីដើម្បី ទាក់ទាញអតិថិជន ។

មានកេរ្ត៍ឈ្មោះល្បីចាប់តាំងពីទសវត្សរ៍ 90 មកដល់បច្ចុប្បន្ន Cameron នៅតែមានឈ្មោះ
ក្នុងបញ្ជីរតារាលំដាប់ A ។ ស្នាមញញឹមរបស់តារាសក់ទង់ដែងរូបនេះ បានធ្វើអោយ
ទស្សនិកជន មិនមានការធុញទ្រាន់ឡើយ បើទោះជានាងមានវ័យចំណាស់បន្តិចទៅ
ហើយក្តី ។

ពត៌មានលំអិតអំពីខ្សែរភាពយន្តរឿង "Bad Teacher"
ប្រភេទ: កំប្លែង មនោសញ្ចេតនា
ផលិតកម្ម : Columbia Pictures
ចាងហ្វាង: Jake Kasdan
Screenwriter : Tara Timpone
ភ្លេង: Michael Andrews
តារាសំដែងសំខាន់ៗ: Cameron Diaz, Justin Timberlake, Jason Segel, Lucy Punch
ដាក់បញ្ចាំង: 29/7/2011



ពី Dailyinfo
យ៉ាវីន

Tags: