CamNews

ព័ត៌មានជាតិ 

មន្រ្តីយោធាត្រែទ័ព ប៉ះទង្គិចជាមួយ នគរបាល ចរាចរខណ្ឌសែនសុខ ដោយសារតែគ្រឿងស្រវឹង

ភ្នំពេញ៖ ប្រជាពលរដ្ឋ ជាច្រើននាក់ នៅភូមិគោកឃ្លាក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បាននាំ គ្នាចោមរោមមើល មន្ត្រីយោធាត្រែទ័ពម្នាក់ និងមន្ត្រីនគរបាល ខណ្ឌសែនសុខ ប៉ះទង្គិចគ្នា និង ពាក្យសម្តី នៅម៉ោង៩យប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប៉ុន្តែ ស្ថានការមួយនេះ ត្រូវបានបញ្ចប់ទៅវិញ ដោយការសម្របសម្រួលនិងអន្តរាគមន៍ ពីកម្លាំង ប្រដាប់អាវុធ នគរបាលខណ្ឌ ។

ប្រជាពលរដ្ឋ បានប្រាប់ថា បើគ្មានការសម្របសម្រួល ដោយកម្លាំងសមត្ថកិច្ចទេនោះ ការប៉ះទង្គិច កាន់តែខ្លាំង និងផ្ទុះកើតឡើង ជាក់ជាពុំខាន ។ តែយ៉ាងណាក៏ដោយ រឿងនេះមិនមានការប្រើ អំពើហិង្សា ឬប្រឈមដាក់គ្នានោះឡើយ ទោះបីជាពលរដ្ឋនៅក្បែរនោះ មានអារម្មណ៍ភិតភ័យ ក៏ដោយ ។

ប្រជាពលរដ្ឋ បាននិយាយថា ដើមហេតុដំបូង គឺមកពីមន្ត្រីយោធាត្រែទ័ពបើក ម៉ូតូក្នុងល្បឿន លឿន គ្រានោះស្រាប់តែ ប្រជាពលរដ្ឋ និងមន្ត្រីនគរបាលចរាចរ ខណ្ឌសែនសុខស្រែកថា ឲ្យកុំបើកលឿននាំមានគ្រោះថ្នាក់ ។

បន្ទាប់មក មន្ត្រីយោធាត្រែទ័ពនោះបានបើកម៉ូតូ ត្រឡប់មកវិញ រួចក៏រករឿង ខណះដែលមន្ត្រី យោធានោះស្រវឹងស្រា នេះបើតាមការអះអាងពី សមត្ថកិច្ច ។

ប្រជាពលរដ្ឋខ្លះ បានលោកឡើងនៅក្នុងហេតុការភ្ញាក់ផ្អើលនោះ គេបានឃើញមន្ត្រីយោធា បានស្រែកគំរាមដោយការប្រើកាំភ្លើង ប៉ុន្តែពេលសមត្ថកិច្ច មកដល់គឺមិនបានឃើញ ដូចការ ចោទឡើយ ។

ប្រជាពលរដ្ឋ នៅភូមិគោកឃ្លាង ម្តុំវត្តសំរោងអណ្តែត បានទទូចដល់សមត្ថកិច្ច សុំឲ្យពង្រឹង សន្តិសុខឲ្យ ល្អប្រសើរផងខណះដែល លំនៅដ្ឋាន ពលរដ្ឋខ្លះត្រូវជនល្មើស ចូលលួចម៉ូតូដោយ ខ្លាចសមត្ថកិច្ច ជាពិសេស បញ្ហាក្មេងទំនើង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ