បាត់ដំបង ៖ កម្លាំងនគរបាល ស្រុកសំពៅលូន បានឃាត់ខ្លួន បុរសម្នាក់ ពីបទរំលោភ សេពសន្ថវៈលើអនីតិជន មានអាយុ១៦ឆ្នាំ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចក្រុមទី១១ ភូមិត្តពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ។
លោក ឈិត សេង អធិការរង នគរបាលស្រុកសំពៅលូន បានឲ្យដឹងថា កាលពីវេលាម៉ោង ៧យប់ថ្ងៃ ទី៨ ខែកក្កដា ឆ្នាំ២០១៥នៅចំណុចក្រុមទី១១ ភូមិត្រពាំងព្រលិត ឃុំសន្តិភាពស្រុកសំពៅលូន មានករណី រំលោភ សេពសន្ថវៈមួយ បានកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ច្រៀន ប្រែន ភេទប្រុសអាយុ ៣៦ឆ្នាំ រស់នៅ ចំណុច ខាងលើ ។ ចំណែកជនរងគ្រោះមានអាយុ១៦ឆ្នាំ រស់នៅផ្ទះក្នុងភូមិជាមួយគ្នា។
តាមសម្តីជនរងគ្រោះក្នុងពាក្យ បណ្តឹងបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានបបួលខ្លួន ទៅបើក លុយ ដែលប្រពន្ធគេផ្ញើមកឲ្យពីប្រទេសថៃ លុះថ្ងៃកើតហេតុក៏នាំគ្នាទៅបើកលុយបានហើយ ក៏បានទិញ ទូរស័ព្ទថៃ១ គ្រឿងឲ្យទៅជនរងគ្រោះ រួចក៏ជិះម៉ូតូត្រឡប់មកវិញ ពេលមកដល់ផ្លូវលំចំណុច កើតហេតុជនសង្ស័យ បានកុហក់ថា ចូលទៅក្នុងទារ លុយគេជាមួយគេ លុះដល់កន្លែងស្ងាត់ក៏បានចាប់រំលោភនាង រហូតបាន សម្រេចម្តង ហើយក៏នាំគ្នាមកផ្ទះវិញ។ពេលនាងមកដល់ផ្ទះក៏បានប្រាប់ម្តាយឲ្យដឹងរឿង រួចក៏បានប្តឹង សមត្ថកិច្ចភ្លាមៗ ។ បន្ទាប់ពីបានទទួលបណ្តឹងហើយ សមត្ថកិច្ចក៏បាន ចុះទៅឃាត់ខ្លួនជនសង្ស័យ ដល់ផ្ទះនៅ វេលាម៉ោង២២និង២៤នាទីយប់ថ្ងៃដដែលនាំយកមកសាក សួរ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តលួងលោម នាងចាប់រំលោភពិតប្រាកដមែន ដោយសារ តែប្រពន្ធទៅធ្វើការនៅប្រទេសថៃបាត់ ដាច់យូរ។
បច្ចុបន្បន្នសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទៅស្នងការខេត្ត ដើម្បីបញ្ជូនបន្តទៅតុលាការ ខេត្តចាត់ការតាមច្បាប់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល