CamNews

ព័ត៌មានវីដេអូ 

៥ វិនាទីយឺតបំផុត របស់ក្មេងប្រុស បើមិនដូច្នោះ នឹងខ្ទាតសាកសព ព្រោះ BMW

ព័ត៌មាន​វីដេអូ៖ ជារឿងមួយ គួរជាទីតក់ស្លុត បន្ទាប់ពីបានឃើញវីដេអូបង្ហាញ នូវ ភាពគួរឲ្យធុញទ្រាន់ និងអផ្សុុករបស់ក្មេងប្រុសម្នាក់ ខណៈដែលរូបគេកំពុងតែរង់ចាំ រថយន្ដក្រុង នាស្ថានីយ៏ ក្នុងប្រទេស​រុស្ស៊ី។​

យោងតាមការបកស្រាយរបស់គេទំព័រ carscoops បានបង្ហាញឲ្យដឹងថា ក្មេងប្រុសម្នាក់ ដែលមានអាយុ​ប្រមាណ ជា ១៤ ឆ្នាំបានកំពុងតែឈររង់ចាំរថយន្ដក្រុង ក្នុងស្ថានភាពមួយ​មានការអផ្សុុកជាខ្លាំង ខណៈ​មិនដឹងជាធ្វើអ្វីឲ្យប្រកដ ក្រៅពីដើរទៅ ដើរមក នៅរក្បែររបង ចិញ្ចើមផ្លូវ ។ ស្របពេលរថយន្ដក្រុង មិនទាន់​មកដល់ ក្មេងប្រុសម្នាក់នោះ បានចាប់ផ្ដើមសម្លឹង រកមើលអ្វីមួយ ដើម្បីធ្វើវា​ ដោយជញ្ជ្រាំ ពីទៅបីដង​ដៃកាន់ របងផ្លូវ ក្រោយមកទៀត ក៏អស់ចិត្ដ ត្រូវសម្រេចដើរចេញពីទីនោះ ប្រមាណជា ៤-៥ ម៉ែត្រតែ​ប៉ុណ្ណោះ ស្រាប់តែមាន រថយន្ដមួយគ្រឿង ម៉ូដែល BMW បើកបរដោយបាត់ការគ្រប់គ្រង ក៏ជ្រុលចង្កូត​មកបុកទម្លុះរបង ជ្រុលមកបុកបង្គោលភ្លើង បន្ដទៀត ដោយសំណាងល្អមិនបាន ប៉ះក្មេងប្រុសម្នាក់នោះ។​

ហេតុការណ៍មួយនេះ ត្រឹមតែរយៈពេល ៥ វិនាទីតែប៉ុណ្ណោះ ដែលក្មេងប្រុសម្នាក់នោះ នឹងមានគ្រោះថ្នាក់ ប្រសិនជាមិនបាន ដើរចេញ។ តោះទស្សនារូបភាពនឹង វីដេអូ ខាងក្រោម៖​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: Video News Schoolboy BMW