CamNews

តារា 

រឿងពិតអំពីម្តាយបង្កើតរបស់ Pax Thien Jolie-Pitt

មើលរូបខាងក្រោមនេះ មនុស្សជាច្រើនឃើញថា លោកស្រី ផាមធូយ៉ូង (Pham Thu Dung) ជនជាតិវៀតណាម ក៏មានចំណុចស្រដៀងគ្នានឹង...Angelina Jolie តែ Angelina Jolie មាន
មុខជ្រុង បបូរមាត់ក្រាសជាងបន្តិច។ ស្ត្រីទាំងពីរនាក់នេះកំពុងជាផ្នែកមួយដ៏សំខាន់ក្នុងជីវិត
របស់ Pax Thien។ ម្នាក់ជាអ្នកបង្កើត ម្នាក់ជាអ្នកនាំងកូនដើរក្នុងសុបិននៅឋានសួគ៌។ ឆាក​
ជីវិតខូចខ្លួនរបស់ម្តាយបង្កើត បាននាំ Pax Thien អោយមកជួបជាមួយនឹង Angelia។

រាត្រីវាសនា
នៅវេលាម៉ោង21 កាលពីថ្ងៃទី 29មិថុនាឆ្នាំ 2004 មន្ទីពេទ្យទឺយ៉ូ (Tu Du) បានទទួលស្រ្តីមាន​
ផ្ទៃពោះម្នាក់ ដែលជិតដល់ពេលឆ្លងទន្លេ។ ស្តី្រដែលមានពោះធំនេះត្រូវបានជូនមកបន្ទប់
សម្ភពភ្លាម។ កន្លះម៉ោងបន្ទាប់មក ក្មេងប្រុស 2,1kg ម្នាក់ក៏ត្រូវបានកើតមក ទោះបីជាខ្វះ
ខែក៏ដោយ។ ម្តាយនោះឈ្មោះ ផាមធូយ៉ូង (Pham Thu Dung)។ ក្មេងនោះត្រូវបានដាក់
ឈ្មោះ ផាមខ្វាងសាង (Pham Quang Sang)។

ផាមធូយ៉ូង ម្តាយបង្កើតរបស់ Pax Thien

កើតកូនមករូច Dung សម្រេចចិត្តមិនចង់មើលមុខកូននោះទេ។ នេះគឺជារបត់វាសនាក្នុង
ជីវិតរបស់ Pham Quang Sang ឬ Pax Thien Jolie-Pitt។ ពីរថ្ងៃក្រោយពីកើត ម្តាយរបស់
Sang បានលួចរត់ចេញពីមន្ទីពេទ្យ ពេលនោះគាត់នៅតែជំពាក់ប្រាក់មន្ទីពេទ្យ 480.000ដុង
(ជិត25USD) ដោយគ្មានលុយបង់។ ប៉ុន្មានថ្ងៃក្រោយពីពេលកើតមក Sang ត្រូវជូនទៅ
មជ្ឈមណ្ឌលចិញ្ចឹមកុមារកំព្រា Tam Binh។

មុនម៉ោង 21 ថ្ងៃទី 29មិថុនាឆ្នាំ 2004នោះ Pham Thu Dung កំពុងស្រវឹងថ្នាំញៀន។ គាត់
ឈឺ ពោះយ៉ាងខ្លាំង ក៏ប៉ុន្តែមិនគិតថា គាត់ជិតដល់ពេលឆ្លងទន្លេឡើយ។ ដើម្បីឲ្យបន្ថយ
ការឈឺចាប់ Dung បានពឹងមិត្តភក្តិចាក់ថែមថ្នាំញៀនទៀត ក៏ប៉ុន្តែនៅតែមិនធូរស្បើយអ្វី
ឡើយ ទើបគាត់សម្រេចចិត្តមកមន្ទីពេទ្យ។ ជីវិរបស់ Pham Thu Dung ពីមុននិង ក្រោយ
ពីព្រឹត្តការកើត Sang នេះ គឺសុទ្ធតែទាក់ទងទៅនឹងខ្សែមួយគឺ ថ្នាំញៀន។

ជីវិតខូចខ្លួន
នៅអាយុ 18ឆ្នាំ(1995) ក្នុងក្លឹបណាក៏ដោយនៅទីក្រុង Ho Chi Minh ស្ទើតែអ្នកណាក៏ស្គាល់
Dung។ ចូលក្លឹប ផឹកស្រា ថ្នាំញៀន វាយគ្នារាល់ថ្ងៃ រឿងសង្គមងងឹត។ល។ ចូលក្លឹបឃើញ
អ្នកណាដែលក្អេងក្អាងបន្តិច គឺ Dung វាយភ្លាម វាយដែលមិនបាចគិតអ្វីនោះទេ វាយគ្នាដល់
ថ្នាក់ថាពួកសន្តិសុខឃើញមុខ Dung ក៏បានត្រូវអង្វរថា "ណ្ហើយចុះ យប់នេះកុំធ្វើអ្វីទៀត
ទៅណា"។ Dung ក៏ល្បីដោយវាយគ្នាហើយត្រូវបានលុយទៀត​ពោលគឺវាយហើយ​ថ្ងៃក្រោយ​
ជនរងគ្រោះត្រូវមកហាងកាហ្វេនៅលើផ្លូវ Le Thanh Tong ដើម្បីផាកពិន័យ។

ក្រុមយុវជនទំនើងអាយុ 20ឆ្នាំប្រហាក់ប្រហែលគ្នានេះ មិនមកផ្ទះវិញទេ ហើយជួលផ្ទះមួយ
ពេលព្រឹកប្រមូលគ្នានៅទីនោះ ពេលយប់ម្នាក់ៗទៅផ្លូវផ្សែងៗគ្នា។ អ្នកខ្លះទៅធ្វើការក្នុងក្លឹប
អ្នកខ្លះទៅលេងក្រៅ ភាគច្រើនអ្នកណាក៏ញៀនថ្នាំ។ មិត្តភ័ក្តជាច្រើនរបស់ Dung ក៏បាន
ស្លាប់ដោយសារប្រើថ្នាំញៀនហួសពីគំរិត ហើយក៏មានអ្នកស្លាប់ដោយសារ HIV ផងដែរ។

អាយុ 19ឆ្នាំ Dung ក៏ចាប់ផ្តើម"ភ្ជាប់" ទៅនឹងថ្នាំញៀន។ Dung បានឲ្យដឹងថា ពេលនោះមិត្ត​ភក្តិរបស់គាត់ចេះតែឲ្យគាត់សាក គាត់មិនយល់ព្រម ប៉ុន្តែគេនៅតែបង្ខំឲ្យ Dung។ គេនិយាយ
ថា សាកទៅហើយជីវិតរបស់ឯងនឹងផ្សេង "ទីចុងក្រោយជីវិតរបស់ខ្ញុំផ្សេងមែន"។

នៅពេលនោះ គ្រួសារDung ក៏មានទ្រព្យសម្បត្តិដែរ ពីព្រោះមានឪពុងជានាយនាវា។ ពេល
នោះ​ប៉ាម៉ាក Dung បានសម្រេចចិត្ត "ហ៊ុមព័ទ្ធសេដ្ឋកិច្ច" ចំពោះ Dung ដូច្នេះដើម្បីមានលុយ
ចាយ Dung ទៅបញ្ចាំម៉ូតូ ហើយផ្ញើរវិក័យបត្រឲ្យប៉ាម៉ាកលោះ។ មិនត្រឹមតែប៉ុណ្ណោះ Dung
ក៏បានលួចធ្វើសោមួយទៀត។ ដូច្នេះក្រោយមក គាត់យកលុយយ៉ាងងាយស្រួល។ ឬក៏មាន
ពេលគាត់ជំពាក់គេច្រើនពេក មិនអាចសងគេបាន អ្នកឲ្យខ្ចីចេះតែមកផ្ទះគាត់ ហើយម្តាយ
Dung ត្រូវជាអ្នកសងជំនួស។ ក្រោយមក ពេលប៉ាម៉ា Dung រកស៊ីមិនបាន ស្ថានភាពគ្រួសារ
គាត់ជួបការលំបាកលំបិនជាច្រើន។

គួររំលឹកថា បើប្រៀបធៀម Pham Thu Dung ពេលនោះនិង Pham Thu Dung មុនពេលអាយុ
19ឆ្នាំ គឺវាខុសគ្នាឆ្ងាយ។ Dung ជាកូនស្រីត្រូវប៉ាម៉ាកស្រឡាញ់ជាងគេក្នុងគ្រួសារ។ គាត់រៀន
ពូកែណាស់ នៅពេលរៀននៅសាលាបឋមសិក្សានិងអនុវិទ្យាល័យគាត់តែងតែត្រូវបានរង្វាន់
ជាសិស្សពូកែ។ ដល់ឆ្នាំរៀនថ្នាក់ទី10 គាត់ជិះកង់ត្រូវគេបុកបាក់ជើង។ ជាបន្ទាន់ប៉ាបានទិញ
ឲ្យគាត់ម៉ូតូ Astrea។ សម័យនោះ ទាល់តែកូនអ្នកមាន ទើបមានលទ្ធភាពប្រើម៉ូតូនោះ។ដូច្នេះ ប្រហែលជាត្រូវបានទម្រើសពេកអ៊ីចឹង គាត់ទើបដើរលើផ្លូវខុសលឿន។ Dung ចាប់ផ្តើមធ្លាក់​
ខ្លួនតាំងពីឆ្នាំរៀនថ្នាក់ទី 11។ ពេលនោះប៉ាទៅធ្វើការរហូត។ Dung កុហសម៉ាកថាទៅរៀន ប៉ុន្តែការពិតគាត់ទៅលេង ចូលក្លឹប ដល់ម៉ោង 22និង30នាទីទើបនឹងត្រលប់ផ្ទះវិញ។ មាន​អ្នកឃើញប្រាប់ឲ្យគ្រួសារដឹង តែគ្មានអ្នកណាជឿសោះ។


Dung និយាយថាប៉ាគឺជា និមិត្តរូបរបស់ខ្លួន។ ប៉ាជាអ្នកចង្អុលផ្លូវឲ្យកូនៗ ប៉ុន្តែមាន Dung
តែមួយគឺដើរខុសផ្លូវ។ ប្រសិនបើដើរត្រូវ ជីវិតរបស់គាត់គឺផ្សេងហើយ។ ហើយប្រសិនបើ
គាត់មានស្នេហាដំបូងសន្តិភាព ជីវិតរបស់គាត់ក៏ផ្សេងដែរ។ ស្នេហារលើកដំបូងបែកបាក់
រុញស្រី្តក្មេងរូបនេះមានអារម្មណ៍ចង់សងសឹកជីវិត។ Dung ចូលក្លឹប ប្រើថ្នាំញៀន ដើម្បី
បំភ្លេច។ ពេលជួបប៉ារបស់ Sang ក៏ដោយមូលហេតុលុយប្រាក់ផងដែរ។ ពេលនោះប៉ារបស់
Sang បានមានប្រពន្ធនិងកូនរួចហើយ។ នៅពេលបែកគ្នា Dung មិនដឹងថាគាត់មានផ្ទៃពោះ។ ប៉ារបស់​ Sang ក៏មិនដឹងដែរពីព្រោះ Dung មិនចង់បា្រប់។


ដល់ឆ្នាំ 2009 Dung ទើបនឹងដឹងរឿងអំពី Pax Thien។ ដោយសារពេលនោះគាត់ត្រលប់
Sai Gon វិញដើម្បីចូលរួមបុណ្យសពរបស់លោកយាយ ហើយត្រូវបងប្រុសប្រាប់ឲ្យដឹងពី
Pax Thien។ ពេលនោះ មានអ្នកសួរថា "ប្រសិនបើ Dung ដឹង Angelina Jolie ទទួលចិញ្ចឹម
Pax Thien តើ Dung ចង់ទារលុយឬធ្វើអ្វីមួយទេឬ?" Dung បាននិយាយថា "ប្រសិនធ្វើអ៊ីចឹង
មិនខុសពីខ្លួនបានលក់កូនលើកទីពីរនោះហើយ។ខ្ញុំគ្រាន់តែចង់ Sang ទទួលបានសុភមង្គល
មានជីរិតល្អ ជាជាងរស់នៅជាមួយខ្ញុំ។ ប្រសិនបើជួប Angelina Jolie ខ្ញុំក៏មិនដឹងត្រូវនិយាយ
អ្វីទេ ក៏ប៉ុន្តខ្ញុំជឿថាគាត់ជាស្រ្តីដ៏អស្ចារ្យម្នាក់ ហើយខ្ញុំសូមអរគុណសំរាប់អ្វីទាំងអស់គាត់
បានធ្វើ។ ខ្ញុំបានអានព័ត៌មានជាច្រើននិយាយថា Jolie ទទួលកូនចិញ្ចឹមគឺដើម្បីរកបន្ថែម
ប្រជាប្រិយភាព ប៉ុន្តែខ្ញុំមិនជឿទេ Jolie ទទួលកូនចិញ្ចឹមគឺដោយសារនាងមានចិត្តល្អ។
ខ្ញុំយល់ និងពិតជាគោរព Jolie ពិព្រោះចំណុចនោះ។"


ប្រភព៖ TT&VH
ដោយ មិនា .

Tags: