CamNews

ព័ត៌មានជាតិ 

សន្តិសុខក្លឹប fun club ចោទបរុសម្នាក់ថា បម្រុង ដកកាំភ្លើងខ្លី បាញ់ ក្រោយប្រតាយ ប្រតបគ្នាមួយសន្ទុះ

ភ្នំពេញៈ នៅវេលាម៉ោង៨នាទី យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ មុខក្លឹប fun club តាមបណ្តោយផ្លូវ វេងស្រេង ក្នុងភូមិជ្រៃកោងបសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានអំពើហិង្សាមួយបាន កើតឡើង រវាងបុរសម្នាក់ និងសន្តិសុខក្លឹបខាងលើ រហូតដល់សន្តិសុខក្លឹបបានចោទបុរសនោះ ថាបានដក កាំភ្លើងខ្លីបម្រុងបាញ់គាត់។

បើតាមសំដីប្អនស្រីរបស់បុរសដែលមានកាំភ្លើងបានប្រាប់ថា កាលពីប៉ុន្មានថ្ងៃមុន ឪពុករបស់បុរសនោះ មានកាំភ្លើង ហើយបានឈ្លោះ ជាមួយយាយម្នាក់ ជាអ្នកលក់បរបរ នៅមុខក្លឹបរួចម្តងទៅហើយ រហូតមក ដល់ថ្ងៃទី៨ ខែកក្កដានេះ កូនរបស់គាត់ឈ្មោះសំរឹត សុខសាន្ត ដែល ជាអង្គរក្ស បានមកសួរ យាយដែលលក់បរបរថា មិចបានជាយាយតែងតែបោះសំរាមនិងជះទឹកស្អុយមកខាងមុខផ្ទះខ្ញុំចឹង។ ក្រោយមកក៏មានកាប្រកែកគ្នា នៅមុកក្លឹប fun club បន្ទាប់ពីប្រកែកគ្នា ខាងសន្តិសុខក្លឹបបានចេញ មកជួយខាងយាយលក់បបរ (ដោយយាយលក់បបរ ជាបងប្អូនម្ចាស់ក្លឹប) ក៏មានការប្រតាយគ្នា រវាងសន្តិសុខក្លឹប នឹង បុរសជាអង្ករក្សនោះវាសដៃទៅប៉ះកាំភ្លើង របស់អង្ករក្ស នៅចង្កេះ ខាងសន្តិសុខក្លឹប បានចោទថា បុរសជាអង្គរក្សនោះ ដកកាំរកបាញ់គាត់។

បន្ទាប់មកបានខាងមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ ចុះទៅឃាត់ខ្លួន បុរសជាអង្គរក្សនោះ មកសួរនាំនៅប៉ុស្តិ៍ សួរហើយបានបញ្ចួនបុរសជាជនសង្ស័យ ទៅប៉េអឹមក្រុងបន្តទៀត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP