CamNews

តារា 

តើសម្រស់របស់ភេទទី ៣ ដែលសុីដាច់នារីពេញលក្ខណៈ ពេលនេះទៅជាយ៉ាងណាទៅហើយ?

ព័ត៌មានកំសាន្ត ៖ មហាជនប្រហែលជាបានស្គាល់រួចមកហើយជាមួយនិង លោក rinrada thurapan ដែលត្រូវបានគេដឹងថា រូបគេបានកែភេទទៅជាមនុស្សស្រី ហើយថែមទាំងស្រស់ស្អាតជានារីមែនទែនថែមទៀតផង ។ 

Rinrada thurapan ត្រូវបានគេស្គាល់កាន់តែច្បាស់ ក្រោយសម្តែងរឿង ព្រះតេជគុណចេះ​ 4G ។ លោក Rinrada thurapan​ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានដឹងថា រូបលោកគឺជាភេទទី ៣ រីឯអ្នកខ្លះទៀត សឹងតែមិនជឿនោះទេ ព្រោះស្អាតហួស រហូតនារីពិតប្រាកដប្រៀបសឹងតែមិនបាន ។ 

ក្រោយកែភេទទៅជានារីប៉ុន្មានឆ្នាំកន្លងផុតទៅនេះ លោក Rinrada thurapan កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗរហូតនឹកស្មានមិនដល់ ថែមទាំងអ្នកនិពន្ធជាច្រើនទាក់ទងលោកឲ្យថតរឿង និងស្ពតជាច្រើនទៀតផង ​។ ហើយបើនិយាយអំពីសម្រស់របស់លោកនាពេលបច្ចប្បន្នវិញ គឺកាន់តែស្រស់ស្អាតខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃតែម្តង ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនាសម្រស់របស់តារាថៃភេទទី ៣ រូបនេះទាំងអស់គ្នា ៕










ដោយ ៖ គន្ធា


ប្រភព ៖ IG