ភ្នំពេញ ៖ រថយន្តដឹកដែកមួយគ្រឿង បានក្រឡាប់ផ្ងារជើង ខណៈកំពុងធ្វើដំណើរ នៅផ្លូវចំការដូង ដែល កំពុងសាងសង់ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅម៉ោងប្រម៉ាណ១១៖៣០នាទី ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥។
សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា រថយន្តនេះធ្វើដំណើរតាមផ្លូវចំការដូង ពីត្បួងទៅជើង ដោយដឹក ដែកយ៉ាងធ្ងន់ គាប់ជួន និងផ្លូវក្រលិចគ្រលុក កំពុងសាងសង់នោះ ក៏ធ្វើឲ្យរថយន្តនេះ ក្រឡាប់ផ្ងារ ជើងតែម្តង។
សាក្សីបានបន្តទៀតថា សំណាងល្អដែរគ្រោះថ្នាក់ចរាចរនេះ មិនបានបង្កគ្រោះថ្នាក់ ដល់អ្នកដំណើរ តាមដងផ្លូវ ក៏ដូចជាអ្នកបើកបរថយន្ក និងអ្នករួមដំណើរ។ ក្នុងហេតុការនេះ ពុំមាននរណាម្នាក់ ស្គាល់អំពីអត្តសញ្ញាណអ្នកបើកបររថយន្តនោះទេ៕



ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល