ភ្នំពេញៈ យុវជនជាកម្មករសំណង់ម្នាក់ ត្រូវបានស្រ្តីរងគ្រោះប្តឹង ឲ្យនគរបាលឃាត់ខ្លួន ដោចោទ
ប្រកាន់ថា បានរំលោភសេពសន្ថវៈ ទៅលើរូបគាត់ បានសម្រេចម្តង នៅក្នុងបន្ទប់ទឹកការដ្ឋានសំ
ណង់ ហើយមិនតែប៉ុណ្ណោះ ថែមទាំងបានចោទប្រកាន់ អ្នកផឹកស៊ីមួយចំនួនទៀតថា សមគំនិត
ជាមួយ ជនជាប់ចោទ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី២៨ ខែ
មិថុនា ឆ្នាំ២០១៣ ស្ថិតនៅក្នុងការដ្ឋានសំណង់ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន
ជ័យ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ណាង តឹង ភេទប្រុស អាយុ ២២ឆ្នាំ មាន
មុខរបរ ជាកម្មករសំណង់ ស្នាក់នៅក្នុងភូមិចែង ម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ
ចំណែកឯជនរងគ្រោះមាន ឈ្មោះ ជ.ស.ណ ភេទស្រី អាយុ ៥០ឆ្នាំ ជាមេផ្ទះ រស់នៅក្នុងភូមិ សង្កាត់
កើតហេតុខាងលើ ។
បើយោងតាមការបំភ្លឺ របស់ស្រ្តីរងគ្រោះ ប្រាប់នគរបាលវិញ បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តី
រងគ្រោះបានមកទិញម្ហូប ម្តុំការដ្ឋានសំណង់ខាង លើ ពេលដែលទិញរួចហើយ ក៏ឈរនិយាយលេង
ជាមួយបងស្រី របស់ជនរងគ្រោះ ដោយសារតែស្គាល់គ្នា យូរមកហើយ ក្រោយមកក៏បានទូរស័ព្ទ
ហៅកូនមកយកម្ហូប យកទៅស្លហូប ពីព្រោះរូបគាត់ជាប់រវល់ និយាយលេងជាមួយអ្នកស្គាល់គ្នា
ក្រោយពីកូនយកម្ហូបទៅបាត់ ហើយនោះ ក៏បាននាំ គ្នាផឹកស៊ីនៅក្នុងការដ្ឋាននោះ ដោយបានចូល
ទៅផឹកស៊ី វង់ជាមួយគេ រួមនឹងជនសង្ស័យ បងស្រីជនសង្ស័យ និងមនុស្សប្រុសស្រី ២នាក់ ផ្សេង
ទៀត លុះផឹកស្រាស អស់១លីត្រ ជនរងគ្រោះ ក៏បានចូលទៅនោម នៅក្នុងបន្ទប់ទឹកការដ្ឋានសំ
ណង់នោះ ខណៈកំពុងតែនោម ស្រាប់តែជនសង្ស័យដើរពី ក្រោយ ចូលទៅច្របាច់កជនរងគ្រោះ
រួចខាំមាត់ជាប់ ដៃលូករាវស្រាតសំពត់ ធ្វើសកម្មភាព រហូតបានសម្រេច នៅក្នុងពេលនោះតែម្តង
ទៅ ។
ជនរងគ្រោះបានបន្តថា បន្ទាប់ពីជនសង្ស័យ ធ្វើសកម្មភាពរួចរាល់ហើយនោះ គេបានដើរចេញមក
ខាងក្រៅ ត្រូវជនរងគ្រោះចាប់ជើងជាប់ ហើយបាន ទាញទូរស័ព្ទទៅកូន ឲ្យមកជួយភ្លាមៗ កូនរបស់
ជនរងគ្រោះទៅដល់ភ្លាម ក៏ឃាត់ខ្លួនជនសង្ស័យ រួចហើយប្រគល់ទៅឲ្យនគរបាលមូលដ្ឋានចាត់ការ
ទៅតាមផ្លូវច្បាប់។
ប្រភពពីជនរងសង្ស័យវិញបានឲ្យដឹងថា រូបគេមិនបានធ្វើអ្វីជនរងគ្រោះនោះទេ ដោយសារតែឃើញ
ជនរងគ្រោះស្រវឹង ហើយចេញពីបន្ទប់ទឹកដួល ទើបរូបគេជួយគ្រាជនរងគ្រោះ ប៉ុន្តែដូចជាធ្វើគុណ
បានទោស បន្ទាប់ពីរូបគេ ជួយគ្រាជនរងគ្រោះងើបមក បែរចាប់គេជាប់ ហើយទូរស័ព្ទហៅកូន របស់
គាត់មក ដោយនិយាយប្រាប់កូនគាត់ថា រូបគេចាប់រំលោកគាត់ ជនសង្ស័យបញ្ជាក់ថា គេចាត់ទុកជន
រងគ្រោះ ដូចជាម្តាយគេអីចឹង ហើយ ចំពោះពាក្យចោទប្រកាន់ថា រូបគេរំលោភបានសម្រេចម្តង នោះ
គ្មានទេ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល