CamNews

ព័ត៌មានជាតិ 

រថយន្តដឹកកម្មករកាត់ដេរ ក្រឡាប់នៅតាមផ្លូវជាតិលេខ៥១ ស្រុកឧដុង្គ របួស៣៣នាក់, ធ្ងន់១២នាក់

(កំពង់ស្ពឺ)៖ រថយន្តដឹកកម្មករកាត់ដេរមួយគ្រឿង បានក្រឡាប់ នៅតាមផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យរងរបួសចំនួន៣៣នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១២នាក់។

លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារ Fresh News ថា ជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងរ៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តម៉ាកហីុយ៉ានដាយ បើកដឹកកម្មករ ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចខាងលើបានគេចរថយន្តដឹកថ្មឆ្លងផ្លូវ បណ្ដាលឲ្យក្រឡាប់ចាក់កម្មករទៅលើផ្លូវតែម្តង៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh