CamNews

ព័ត៌មានជាតិ 

នគរបាលក្រុងបាវិត បដិសេធថា មិនបានបាញ់ កម្មករទាំង៣នាក់ នោះទេ

ស្វាយរៀងៈ ប្រធាននគរបាលព្រហ្មទណ្ឌក្រុងបាវិត ជាប់សង្ស័យថា បានបាញ់កម្មករបីនាក់
ឱ្យរងរបួស បានបដិសេធទាំងស្រុងទៅនឹងការសង្ស័យទាំងនោះ។ ការចេញមកបដិសេដរបស់
មន្ដ្រីនគរបាលព្រហ្ម ទណ្ឌរូបនេះ បានធ្វើឡើង បន្ទាប់ពីតុលាការបានលើកលែងការចោទប្រ
កាន់ លោក ឈូក បណ្ឌិត អតីត អភិបាលក្រុងបាវិត។

លោក ស ចន្ថា ប្រធាននគរបាលព្រហ្មទណ្ឌក្រុងបាវិត បានការពារខ្លួនលោកទៅនឹងការចោទ
ប្រកាន់ នេះ ដោយលោកបានរៀបរាប់ពីព្រឹត្ដិការណ៍នោះថា ថ្ងៃកើតហេតុលោកបានស្ថិតនៅ
ចម្ងាយប្រមាណ ៥០០ម៉ែត្រ ទៅ ៦០០ម៉ែត្រ ពីកន្លែងបាតុកម្ម ហើយលោកក៏ មិនបានបាញ់មួយ
គ្រាប់ណាដែរ។

លោកបានថ្លែងថា «ខ្ញុំមិនបានប្រព្រឹត្ដកំហុស ដូចការចោទប្រកាន់នោះទេ។ ក្នុង ហេតុការណ៍នោះ
ខ្ញុំ មិនបានបាញ់ទេ ព្រោះខ្ញុំគ្មានកាំភ្លើងនៅក្នុងដៃ គឺខ្ញុំមានតែព្រនង់មួយប៉ុណ្ណោះ។ វាអយុត្ដិធម៌
ណាស់ បើគេចោទប្រកាន់ខ្ញុំមែននោះ»។

លោកបានបន្ថែមថា នៅថ្ងៃនោះ ខ្ញុំបានទទួលបញ្ជាឱ្យទៅការពារកម្មករ និងការពាររោងចក្រដូច្នោះ
ក្នុងនាមលោកជាសមត្ថកិច្ច លោកត្រូវតែទៅការពារផលប្រយោជន៍ទាំងសងខាង មិនមែនទៅបាញ់
មនុស្ស នោះទេ។

ពាក់ព័ន្ធនឹងសំណួរដែលសួរថា មានពាក្យចចាមអារ៉ាម កាលពីថ្ងៃទី២៥ ខែធ្នូ ថាតុលាការខេត្ដស្វាយ
រៀង បានចេញដីកាកោះហៅលោកទៅសាកសួរនោះ លោក ស ចន្ថា បានប្រាប់ឱ្យដឹងថាលោកមិន
ទាន់បានទទួលលិខិតកោះហៅនោះនៅឡើយទេ ហើយប្រសិនបើមានការកោះហៅមែននោះលោក
នឹងចូលខ្លួនទៅស្រាយបំភ្លឺ មុខតុលាការបញ្ជាក់ពីភាពស្អាតស្អំ របស់លោកឱ្យតុលាការបានដឹង។

ទាក់ទងទៅនឹងការចេញដីកា កោះហៅ នេះដែរ លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញាអមតុលាការខេត្ដ
ស្វាយរៀង ដែលកាន់សំណុំរឿងនេះ បានបដិសេធថា លោកមិនបានចេញដីកាកោះហៅមន្ដ្រីនគរ
បាល ក្រុងបាវិត ដែលសង្ស័យបាញ់កម្មករបីនាក់ ឱ្យរងរបួសនោះ ឱ្យចូលខ្លួនមកសាកសួរនោះទេ។

លោកបានថ្លែងថា «សំណុំរឿងមួយនេះ វាបានបញ្ចប់ហើយ ហើយខ្ញុំក៏បានបញ្ជូន សំណុំរឿងនេះទៅ
កាន់សាលាឧន្ធរណ៍អស់ ហើយផងដែរ»។

គួរបញ្ជាក់ថា សំណុំរឿងកម្មការិនីបីនាក់ ដែលត្រូវបានគេបាញ់ឱ្យរងបួសនៅក្នុងពេល បាតុកម្មទាម
ទារលក្ខខណ្ឌមួយចំនួននៅរោងចក្រកៅវេ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមែនហាតធេន ក្រុងបាវិត ខេត្ដ
ស្វាយរៀង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅនេះ ដែលគេសង្ស័យទៅលើលោកអតីតអភិ
បាល ក្រុងបាវិត ឈូក បណ្ឌិត ជាជនដៃដល់នោះ ត្រូវបានព្រះរាជអាជ្ញា ខេត្ដស្វាយរៀង លើកលែង
ការ ចោទប្រកាន់កាលពីប៉ុន្មានសបា្ដហ៍មុននេះ ដោយតុលាការបានដាក់ការសង្ស័យទៅលើមន្ដ្រីនគរ
បាលម្នាក់ទៀតដែលការលើកលែងការចោទប្រកាន់នេះ ត្រូវទទួលការរិះគន់ពីអង្គការសិទ្ធិមនុស្ស
និង អង្គការ សង្គមស៊ីវិលមួយចំនួន ព្រមទាំងធ្វើឱ្យមហាជនទូទៅហួសចិត្ដដែរនោះ ដោយពួកគេបាន
ចាត់ ទុកការលើកលែងការចោទប្រកាន់នេះ ថាវាជាវប្បធម៌និទណ្ឌភាពនៅប្រទេសកម្ពុជា ឬគេហៅ
ម្យ៉ាង ទៀតថា «ស្វាស៊ីបាយយកមក លាបមាត់ពពែ»៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ