CamNews

កំសាន្ត 

នរណា មានអាយុស្រករនឹងតារាប្រុសស្រីទាំងនេះខ្លះ ចេញមុខមក តើនៅក្មេងដូចគេអត់?

ខាងក្រោមនេះ គឺជាតារាប្រុសស្រី ដ៏មានប្រជាប្រិយភាពប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 ដែលមានអាយុស្របារគ្នា ។ មិនតែប៉ុណ្ណោះ ពួកគេចាប់ផ្ដើមប្រឡូក នៅក្នុងឧស្សាហកម្មកម្សាន្ដ ក្នុងពេលប្រហាក់ប្រហែលគ្នាទៀតផង ។  

កញ្ញា Yaya Urassaya



កញ្ញា Yaya Urassaya  គឺជាកំពូលតារាស្រី ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3  ដែលមានកំណើត កើតជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ១៩៩៣  ។  នាងគឺជារាជនីល្បីល្បាញខាងថតស្ពតពាណិជ្ជកម្ម នៅក្នុងឧស្សាហកម្មកម្សាន្ដ ។  នាងបានផ្ដើមស្នេហ៍ជាមួយនឹងកំពូលតារាប្រុស  Nadech Kugimiya រយៈពេល ១០ ឆ្នាំមកហើយ ។  ឆ្នាំនេះ នាងនឹងថតខ្សែភាពយន្ដភាគថ្មីរឿង “Bad Romeo” ជាមួយនឹងលោក Mario Maurer ។

លោក James Ma



កំពូលតារាប្រុសរូបនេះ កើតនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ ១៩៩៣ ។ លោកគឺជាមិត្ដភក្ដិស្និទ្ធស្នាលជាមួយនឹងកញ្ញា Yaya Urassaya, Kimmy Kimberley, និងកញ្ញា  Margie Rasri។ លោកទើបតែថត ខ្សែភាពយន្ដថ្មីចប់រឿង “Duang Tah Tee Sarm” ជាមួយនឹងកញ្ញា Mew Nittha ។  មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ នឹងថតខ្សែភាពយន្ដភាគថ្មីរឿង “Prao Ruk”  ជាមួយនឹងកញ្ញា Pie Rinrada ។

កញ្ញា Mint Chalida



នៅលើតារាងនេះផងដែរ កញ្ញា Mint Chalida កើតនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ ១៩៩៣ ។ នាងគឺជាតារាស្រីដ៏មានប្រជាប្រិយភាពមួយរូប ប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ នាងនឹងថតខ្សែភាពយន្ដភាគថ្មីរឿង Saan Sanaeha” ជាមួយនឹងលោក Toey Pongsakorn ។

លោក James Jirayu



កើតនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ១៩៩៣ លោក James Jirayu គឺជាតារាប្រុសដ៏មានប្រជាប្រិយភាពបំផុតមួយរូប ប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ លោកទទួលបាននូវភាពល្បីល្បាញ សម្រាប់តួអង្គរបស់លោក នៅក្នុងខ្សែភាពយន្ដរឿង “Suparburoot Jutathep: Khun Chai Puttipat” ។ នៅឆ្នាំនេះ លោកនឹងថតភាពយន្ដថ្មីចំនួនពីររឿងគឺរឿង “Karat Ruk” និងរឿង “Pitsawart Kartagame” ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate