CamNews

ព័ត៌មានជាតិ 

រថយន្ដបីគ្រឿង ប្រឹងបើក ប្រជែងលើ ស្ពាន បុកគ្នា ស្ទះចរាចរ រាប់ម៉ោងលើ ផ្លូវជាតិលេខ៤

កំពង់ស្ពឺ ៖ ដោយសារ តែមិនគោរពសិទ្ធិ អាទិភាព និងការយោគយល់គ្នា ពេលកំពុង បើកបរនោះ រថយន្ដ ចំនួន៣គ្រឿង បានប្រជែងគ្នា បើកឆ្លងកាត់ស្ពានខាង កើតផ្សារកំពង់ស្ពឺ ក្រុងច្បារមន លើកំណាត់ ផ្លូវជាតិលេខ៤ បណ្ដាលឱ្យបុកកៀប ជាប់គ្នាទាំង៣គ្រឿង បង្កការកកស្ទះចរាចរណ៍ដល់អ្នកដំណើរផ្សេង ទៀតឆ្លងកាត់ទីនោះរាប់ម៉ោង ។

គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយ សារអ្នកបើករថយន្ដដឹកទំនិញទាំង៣គ្រឿង គិតតែចង់ប្រជែង ទៅមុខរៀងៗខ្លួន ហើយ បណ្ដាលឱ្យបុកកៀបជាប់ កកស្ទះចរាចរណ៍ យ៉ាងដូច្នេះ បានកើតឡើងកាលពី វេលាម៉ោង ៨និង៣៥នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៤៧- ៤៨ត្រង់ចំណុចស្ពានថ្មខាងកើតផ្សារកំពង់ស្ពឺ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ដែលធ្វើឱ្យ ប្រជាពលរដ្ឋជាច្រើននាក់ ទៅនាំគ្នាចោម រោមមើល ខណៈដែលកម្លាំងសមត្ថកិច្ចបាន ចុះទៅធ្វើការសម្រប សម្រួលនិងអន្ដរាគមន៍ ឱ្យម្ចាស់រថយន្ដបើករថយន្ដចេញពីលើស្ពាន ក្នុងគោលបំណងឱ្យចរាចរណ៍អាចដំណើរការ ឡើងវិញ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ចរាចរណ៍ក្រុងច្បារមន បានឱ្យដឹងថា គ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង ដោយសារតែរថយន្ដដឹកកុងតឺន័រពីរគ្រឿង បានបើកប្រជែងគ្នា នៅលើស្ពានថ្ម ហើយ ពេលនោះ ខណៈដែលរថយន្ដកូរ៉េ២តោនកន្លះ បើកឆ្លងកាត់ដែរ ក៏កៀបជាប់ទៅមុខលែង រួចតែម្ដង ហើយគ្រោះថ្នាក់ចរាចរណ៍នេះក៏ បានធ្វើឱ្យមានរបួសស្រាលចំនួន៣នាក់ផង ដែរ ។ ដោយឡែកប្រជាពលរដ្ឋនៅកន្លែង កើតហេតុ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង ដោយមុនដំបូងរថយន្ដមួយ គ្រឿងដឹកកុងតឺន័រ ពណ៌ខៀវលាយស ពាក់ ស្លាកលេខ ភ្នំពេញ 3B-1751 ជារបស់ក្រុម ហ៊ុនជញ្ជូនស៊ីថប ធ្វើដំណើរក្នុងទិសដៅពី លិចទៅកើត ដោយឆ្លងកាត់ស្ពាន ពេលនោះ បានកៀបជាប់នឹង រថយន្ដកូរ៉េ ដែលកំពុងធ្វើ ដំណើរបញ្ច្រាសទិសគ្នា ។ ជាមួយគ្នានេះ ក៏ មានរថយន្ដកុងតឺន័រ ដែលបើកពី ក្រោយរថ យន្ដរបស់ក្រុមហ៊ុនស៊ីថបមកពីក្រោយ ដែល ជារថយន្ដក្រុមហ៊ុនផែស្ងួតតិចស្រ៊ុន ពាក់ស្លាក លេខ ភ្នំពេញ 3B-5115 បើករុលបន្ដ ធ្វើឱ្យ កៀបជាប់ទាំង៣គ្រឿងតែម្ដង ។

ក្រោយកើតហេតុ កម្លាំងនគរបាលចរា ចរណ៍និង សមត្ថកិច្ចមូលដ្ឋាន បានចុះទៅយក រថយន្ដទាំង ៣គ្រឿង មករក្សាទុលនៅការិយា ល័យចរាចរណ៍រង់ចាំការ ដោះស្រាយបន្ដ ទៀត ។ ដោយឡែក អ្នកបើករថយន្ដ ទាំងបី គ្រឿង មិនទាន់មានការ បញ្ជាក់អត្ដសញ្ញាណ ពីសមត្ថកិច្ចនៅឡើយទេ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kompong Spue