ភ្នំពេញ៖ រថយន្តហាយឡែនឌ័រ មួយគ្រឿង កាលពីវេលាម៉ោង ប្រមាណ៨៖៣០នាទី យប់ថ្ងៃទី២៦
ខែឧសភា ឆ្នាំ២០១៣ បានបុកម៉ូតូស្តុបពីមួយគ្រឿង បណ្តាលឲ្យអ្នកបើក និងជិះម៉ូតូ រងរបួសស្រាល
ចំនួន៣នាក់ ក្នុងនោះ ស្រីពីរនាក់ ស្ថិតនៅតាម បណ្តោយផ្លូវ២៤២ កែងផ្លូវព្រះនរោត្តម សង្កាត់ចតុ
មុខ ខណ្ឌដូនពេញ ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តហាយឡែនឌ័រ បានធ្វើដំណើរ
តាម បណ្តោយផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពី ត្បូងទៅជើង លុះមកដល់ ចំណុចកើតហេតុ បានបត់
ឆ្វេង ស្រាប់តែមានម៉ូតូស្តុបពី ជិះគ្នាបីនាក់ បានធ្វើដំណើរតាម បណ្តោយផ្លូវ ២៤២ ក៏បុកបណ្តាលឲ្យ
ម៉ូតូចូលទៅខាងក្រោម រថយន្តតែម្តង។ ក្រោយកើតហេតុ ជនរងគ្រោះ ទាំងបីរនាក់ ដែលរងរបួស
ស្រាល មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ។
សមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ និងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅកន្លែងសមត្ថ
កិច្ច ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល