កាលពីថ្ងៃទី ១១ ខែធ្នូកន្លងទៅនេះ Toni Rakkaen និង Kaew Jarinya ភ្ជាប់ពាក្យនៅខេត្ដ Khao Yai ។
នៅឯពិធីភ្ជាប់ពាក្យរបស់ពួកគេ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃសុក្រនេះ Toni Rakkaen និង Kaew Jarinya បានស្លៀកសម្លៀកបំពាក់បែបប្រពៃណីថៃ ដែលកុម្ម៉ុងពីប្រេនដ៏ពេញនិយម ។
នៅក្នុងរូបភាព ពួកគេពិតជាអស្ចារ្យ និងញញឹមស្រស់ខ្លាំងណាស់ ។ លើសពីនេះទៅទៀត កូនក្រមុំដ៏ស្រស់ស្អាត បានធ្វើម៉ូតសក់ថ្មីដ៏ស្រស់ស្អាត ។ គ្រួសារ និងមត្ដិភក្ដិរបស់ពួកគេ បានចូលរួមពិធីភ្ជាប់ពាក្យ ដើម្បីអបអរ ពួកគេទាំងពីរ ។
នៅពាក់កណ្ដាលឆ្នាំ ២០២០ Toni Rakkaen គ្រោងនឹងសុំ Kaew Jarinya រៀបការ ក្រោយពីពួកគេស្រឡាញ់គ្នា បានជាងមួយឆ្នាំ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate