CamNews

ព័ត៌មានជាតិ 

ស្រ្តីតារាចម្រៀង​តាមភោជនីយ៍​ដ្ឋានម្នាក់​ ត្រូវប្តីសម្លាប់​ចោល​នៅក្នុង​បន្ទប់ជួល​ នៅខណ្ឌមានជ័យ

(ភ្នំពេញ)៖ ស្រ្តីតារាចម្រៀងតាមភោជនីយ៍ដ្ឋានម្នាក់ ត្រូវបានប្តីសម្លាប់ចោលដោយ ច្របាច់ក នៅក្នុងបន្ទប់ជួលផ្ទះលេខ ៤០៩ស្ទួន ក្រុមទី៩ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ សង្ស័យជម្លោះគ្នាដោយរឿងអ្វីមួយ។

អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានបញ្ជាក់ថា «ស្រ្តីរងគ្រោះ ត្រូវប្តីរបស់នាង ដែលរស់នៅជាមួយគ្នា៤ឆ្នាំ (មិនបានរៀបការត្រឹមត្រូវ) សម្លាប់ចោលដោយ ច្របាច់ក តែទំនាស់នោះ មិនដឹងមកពីមូលហេតុអីពិតប្រាកដនោះទេ»។

លោក តេង ស៊ីណូ បានបន្តទៀតថា ក្រោយសម្លាប់ហើយជនសង្ស័យបានចាក់សោទ្វារពីខាងក្រៅរហូតម្ចាស់ផ្ទះ មានការសង្ស័យក៏ទម្លុះទ្វារ ឃើញស្រ្តីរងគ្រោះដេកស្លាប់លើគ្រែតែម្តង។

ក្រោយការសួរនាំស្រ្តីរងគ្រោះមានឈ្មោះស្រី គុណ ស្រី អាយុ២៦ឆ្នាំមានស្រុកកំណើតភូមិព្រែកតាបេះ ឃុំព្រែកពោ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នៅពេលនេះកម្លាំងនគរបាលខណ្ឌមានជ័យ បាននិងកំពុងស្រាវជ្រាវ ដើម្បីតាមចាប់បុរសជាប្តី មកផ្តន្ទាទោសតាមច្បាប់៕




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh