ភ្នំពេញ ៖ ប្រធានវិទ្យុ សំបុកឃ្មុំ លោក ម៉ម សូណង់ដូ បានប្រកាសធ្វើបាតុកម្មជា រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ ២០១៣នេះតទៅ ដើម្បីស្នើសុំដំឡើង កម្លាំងផ្សាយវិទ្យុ បន្ដទៅតាមខេត្ដ និងស្នើ សុំហ្វ្រេកង់ បង្កើតទូរទស្សន៍ ។
លោក ម៉ម សូណង់ដូ នៅថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៣ នេះ បានផ្ញើលិខិតជូនអភិ បាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដោយបញ្ជាក់ថា ចាប់ពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង ២សៀល រៀងរាល់ថ្ងៃ លោកនឹងធ្វើបាតុកម្មនៅទី លានប្រជាធិបតេយ្យ រួចដង្ហែក្បួនឆ្ពោះទៅ ក្រសួងព័ត៌មាន ដើម្បីទាមទារសុំដំឡើង កម្លាំងផ្សាយវិទ្យុបន្ដទៅតាមខេត្ដ និងសុំ ហ្វ្រេកង់ ដើម្បីបង្កើតទូរទស្សន៍ ។ យ៉ាងណាក៏ដោយចំពោះការស្នើសុំធ្វើបាតុកម្មជា រៀងរាល់ថ្ងៃរបស់លោក ម៉ម សូណង់ដូ ខាងលើនេះ មិនទាន់អាចសុំការអត្ថាធិ ប្បាយណាមួយ ពីមន្ដ្រីសាលារាជធានីភ្នំពេញ នៅឡើយទេ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល