ព័ត៌មានកំសាន្ត ៖ លោក Wallace Huo ដែលត្រូវជាអនាគតស្វាមីរបស់តារាស្រី Ruby Lin បានរៀបរាប់ប្រាប់អំពីរឿងរ៉ាវ ដែលគាត់ធ្វើការសម្រេចចិត្តរៀបការជាមួយនិង តារាស្រី Ruby Lin ដែលមានវ័យច្រើនជាងគាត់ព្រោះ គាត់យល់ថា យកប្រពន្ធដែលមានវ័យចាស់ជាងគឺដោយសារតែ Ruby Lin មានចិត្តគំនិតជ្រៅជ្រះ សីលធម៍ល្អ ចេះគិតគូដល់មនុស្សនៅជុំវិញខ្លួន និងជាមនុស្សមានទំនួសខុសត្រូវខ្ពស់ ពូកែអត់ធ្មត់ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា លោក Wallace ធំធាត់ឡើងដោយខ្លួនឯង ដូច្នេះគាត់មិនសូវមានភាពកក់ក្តៅនោះទេ ។
គាត់ខ្វះខាតភាពកក់ក្តៅ និងទំនាក់ទំនងដ៏មុតមាំមួយ នោះហើយជាហេតុផលដែលធ្វើឲ្យគាត់ស្រលាញ់ Ruby Lin ប្រៀបដូចជាប្រពន្ធផង និងម្តាយផង ។
លោក Wallace បានបន្តទៀតថា មនុស្សស្រីដែលមានវ័យច្រើនជាងគាត់ អាចមានការយល់ដឹង និង បទពិសោធន៍នៅក្នុងការរស់នៅ មានច្រើនជាងគាត់ មិនត្រឹមតែប៉ុណ្ណោះទេ ប្រសិនបើគាត់ជ្រើសរើសយក មនុស្សស្រីដែលមានវ័យក្មេងជាងគាត់អាចនឹងធុញជាមួយលោក នៅពេលដែលលោកជួបការលំបាក ។ ហើយបន្ទាប់ពីទាក់ទងគ្នាបាន ជាង ៦ខែមកនេះ ខ្ញុំគិតថា Ruby Lin គឺជាមនុស្សម្នាក់ដែលខ្ញុំគិតថា អាចបន្តផ្លូវជិវិតជាមួយនឹងគ្នាអស់មួយជិវិតបាន ដូច្នេះហើយទើបខ្ញុំចាត់នាង ដូចជាភរិយាផង និងម្តាយផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop