CamNews

ព័ត៌មានជាតិ 

ទិញម៉ូតូស្អាត បង់រំលោះ ជិះមិនទាន់បានសើម គូទផង ត្រូវចោរភ្ជង់ប្លន់ យកទៅបាត់

ភ្នំពេញ ៖ បុរសម្នាក់ជា បុគ្គលិក នៅភោជនីយដ្ឋាន ជប៉ុន ត្រូវបានក្រុម ចោរមានគ្នា៦ នាក់ ជិះម៉ូតូស៊េរី ទំនើប៣គ្រឿង ប្រដាប់ ដោយអាវុធខ្លីមកភ្ជង់និងវាយមួយដៃយក ម៉ូតូ បើកគេចខ្លួនដោយសុវត្ថិភាព កាលពី វេលាម៉ោង៣ទាបភ្លឺថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៥ ស្ថិតនៅចំណុចផ្លូវលេខ២៤២ កែង ផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ប៉ុន្ដែដែលគួរឱ្យអាណិតដល់ជនរងគ្រោះ នោះ គឺរូបគេបានទិញម៉ូតូនេះមកជិះ តាម រយៈការបង់រំលោះ ជាប្រចាំខែ ហើយជិះមិន ទាន់ត្រជាក់គូទប៉ុន្មានផង ក៏ត្រូវបានក្រុម ចោរប្លន់យកទៅទៀត ដូច្នេះត្រូវ ប្រឈមមុខ ការបង់លុយប្រចាំខែរហូតគ្រប់តម្លៃទៀត ផង ។

យោងតាមរបាយការណ៍របស់នគរបាល ខណ្ឌដូនពេញ បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះម៉ាដាវីត អាយុ២៤ ឆ្នាំ ជាបុគ្គលិកនៅ ភោជនីយដ្ឋានជប៉ុន ស្នាក់នៅផ្ទះលេខ៧៥ែ០ ផ្លូវលេខ៦១ ភូមិ១០ ក្រុមទី ១០៩ សង្កាត់ វត្ដភ្នំ ខណ្ឌដូនពេញ ដោយឡែកជនសង្ស័យ វិញ មានគ្នាចំនួន៦នាក់ ជាប្រភេទក្មេងស្ទាវ ជិះម៉ូតូ៣គ្រឿង រួមមានស៊ុយស៊ូគីលេត ពណ៌ ខ្មៅមួយគ្រឿង សេ១២៥ ពណ៌ខ្មៅ ចំនួន២ គ្រឿង មិនចាំ ស្លាកលេខ រីឯម៉ូតូរបស់ជនរង គ្រោះ ដែលបាត់បង់នោះ ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាក លេខភ្នំពេញ ១ជូ-០៩៥៨ ។

របាយការណ៍របស់នគរបាលខណ្ឌខាង លើ បានបញ្ជាក់ទៀតថា នៅវេលាម៉ោងកើត ហេតុខាងលើ ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្ដោយផ្លូវលេខ៥១ លុះដល់ចំណុចកើត ហេតុក៏លេច ជនសង្ស័យទាំង៦នាក់ ដកកាំភ្លើងភ្ជង់និង វាយមួយដៃ រួចហើយប្លន់យកម៉ូតូគេចខ្លួន បាត់ដោយសុវត្ថិភាព ។

ក្រោយកើតហេតុ បានធ្វើឱ្យមានការភ្ញាក់ ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកសួរនាំហើយ ជនរងគ្រោះបាន ដាក់ ពាក្យបណ្ដឹង ដើម្បីឱ្យ សមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនពួក គេទាំងនោះ យកមកផ្ដន្ទា ទោសតាមផ្លូវ ច្បាប់ ។

រូបភាពឯកសារ

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP