CamNews

តារា 

Brooklyn Beckham កាន់ iPad ទៅស្រែអបអរសាទរគាំទ្រឪពុក

ក្នុងការប្រកូតរវាង LA Galaxy និង​Colombus Crew កាលពីថ្ងៃទី២០កក្កដា កូនប្រុស​ច្បង
របស់កីឡាករជនជាតិអង់គ្លេស ដៃកាន់ iPadផង ស្រែកអបអរសាទរគាំទ្រលើកទឹកចិត្ត
ឪពុកផង។

Brooklyn ជាមួយនឹង ប្អូនពីរនាក់ទៀតត្រូវលោកតាលោកយាយ និងមីងJoanne
នាំមកកីឡាដ្ឋាន Home Depot ដើម្បីមើលឪពុកលេងបាល់។

ក្នុងពេលនោះ ប្អូន​ Romeo កាន់ស្ករផង ស្រែកសាទរផង

សោកស្តាយនៅពេលការស៊ុតបាល់មិនចូលហ្គោលរបស់បងប្អូនទាំងពីរនាក់

កូនប្រុសទាំង៣នាក់ Brooklyn Romeo និង Cruz ត្រូវបានលោកតាលោកយាយខាងឪពុក
លោកTony និង លោកស្រី Sandra Beckam ជាមួយនិងមីងបង្កើត Joanne នាំមកកីឡាដ្ឋាន
Home Depot ដើម្បីស្រែកអបអរសាទរគាំទ្រប៉ា​Beckham។ ឪពុកម្តាយនិងប្អូនរបស់កីឡាករ
អង់គ្លេសរូបនេះក៏មកអាមេរិកបានជិតមួយខែហើយដើម្បីជួយ Beckham​ថែទាំកូនប្រុស
៣នាក់នៅពេលដែលភរិយាថែទាំកូនស្រីទើបនឹងកើត Harper Seven។

ក្រៅពីនោះ ឪពុកម្តាយរបស់ Victoria ក៏បានមកអាមេរិកដើម្បីជួយកូនស្រីផងដែរ។នេះជា
ឱកាសកម្រមានដែលឪពុកម្តាយរបស់ទាំងBecks និងVic ជួបជុំគ្នា។
ប្រភព៖ ngoisao .
ដោយ មិនា .

Tags: