ខ្សែភាពយន្ដភាគថៃទាំងពីររឿងនេះ ត្រូវបានគេរំពឹងថា នឹងចាក់បញ្ចាំង នៅខែមិថុនា ឆ្នាំ ២០២១ នេះ នៅលើកញ្ចក់ទូរទស្សន៍ Thai channel 7 និង Thai TV3 ។
រឿង Mae Bia
មួយរយៈចុងក្រោយនេះ ផលិតករភាពយន្ដ A-Supachai ចាប់ផ្ដើម ផ្សព្វផ្សាយពីខ្សែភាពយន្ដភាគថ្មីរឿង “Mae Bia” ដែលសម្ដែងដោយ លោក Es Kantapong និងកញ្ញា Now Tisanart នៅលើបណ្ដាញ Instagram ។ ខ្សែភាពយន្ដភាគថ្មីនេះ នឹងចាក់បញ្ចាំង ក្នុងពេលឆាប់ៗខាងមុខនេះ នៅលើកញ្ចក់ទូរទស្សន៍ Thai channel 7 ។
រឿង Kaen Ruk Salub Chata
ដោយមានការចូលរួមម្ដែងដោយ Alek Teeradetch, Namtarn Pichukkana, Kratingg Khunnarong, និង Bua Nalinthip ខ្សែភាពយន្ដរឿង “Kaen Ruk Salub Chata” បានថតចប់មួយរយៈពេលហើយ ។ នារពេលថ្មីៗនេះ ផលិតកម្ម Magic If Entertainment បានបង្ហោះរូបភាពតួឯក នៅលើបណ្ដាញ Instagram ផ្លូវការមួយ ។ សារបង្ហោះជាមួយនឹងរូបភាពនោះ បានបង្ហើបឱ្យដឹងថា ខ្សែភាពយន្ដភាគថ្មីនេះ នឹងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ក្នុងពេលឆាប់ៗ ខាងមុខនេះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate