តារាផុបសញ្ជាតិអាមេរិកអ្នកនាង Britney Spears បាននិយាយលួងលោមអ្នកគាំទ្រ ដែលព្រួយបារម្ភពីបញ្ហាសុខភាពផ្លូវចិត្ដរបស់នាង ដោយនិយាយថា អ្នកនាង “ពិតជាសប្បាយចិត្ដជាងពេលណាៗទាំងអស់ ក្នុងឆាកជីវិតរបស់អ្នកនាង” ។
អ្នកនាង Spears អាយុ ៣៨ ឆ្នាំ ដែលអាជីវកម្ម និងកិច្ចការងារផ្ទាល់ខ្លួនរបស់អ្នកនាង ត្រូវបានគ្រប់គ្រងដោយឪពុករបស់អ្នកនាង តាំងពីឆ្នាំ ២០០៨ មកនោះ បានបង្ហោះវីដេមួយនៅលើបណ្ដាញ IG ដែលក្នុងវីដេអូនោះ អ្នកនាងបានបង្ហាញ របាយការណ៍អចិន្រ្ដៃមួយ ដែលបញ្ជាក់ថា អ្នកនាងមានសុខភាពមិនល្អឡើយ ។
តារាចម្រៀងរូបនេះ បាននិយាយ នៅក្នុងឃ្លីបវីដេអូកាលពីថ្ងៃចន្ទថា ៖ “ខ្ញុំដឹងថា មានការអធិប្បាយ និងមានមនុស្សជាច្រើន និយាយអំពីបញ្ហាផ្សេងៗគ្នាជាច្រើនរបស់ខ្ញុំ ប៉ុន្ដែខ្ញុំគ្រាន់តែចង់ឱ្យអ្នកទាំងអស់គ្នាដឹងថា ខ្ញុំមិនអីនោះទេ” ។
អ្នកនាងបាននិយាយបន្ថែមថា៖ “ខ្ញុំសុខសប្បាយជាងពេលណាៗទាំងអស់ នៅក្នុងឆាកជីវិតរបស់ខ្ញុំ” ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ asiaone