CamNews

តន្រ្តី តារា 

David Archuleta បង្កើតផ្ទាំងទស្សនីយភាពដ៏រំភើប នៅលើឆាកក្នុងទីក្រុង ហូជីមីញប្រទេសវៀតណាម

ដោយសារតែមានក្រុមអ្នកយកពត៌មានយ៉ាងច្រើន ទាំងជនជាតិវៀតណាម និង បរទេស រួម
ទាំងវត្តមានយ៉ាងច្រើនកុះករ របស់ទស្សនិកជនផងនោះបានធ្វើអោយបុគ្គលិក Camnews
របស់យើងខ្ញុំមានការលំបាកខ្លះៗក្នុងការចុះយកពត៌មានដ៏គួរអោយចាប់អារម្មណ៍មួយនេះ ។

កម្មវិធីមួយដែលមានឈ្មោះថា"​ Idols and Music " តាមគំរោងគឺត្រូវចាប់ប្រគុំឡើងពីវេលា
ម៉ោង២០ និង ១៥នាទី នៅរាត្រីថ្ងៃទី ២២ ខែកក្កដា ម្សិលម៉ិញតែត្រូវបានពន្យារហូតដល់
ម៉ោង ២១និង ៣០នាទីទើបការប្រគុំដែលមានវត្តមានដ៏ពិសេសរបស់ តារាចំរៀងវ័យក្មេង
មកពី អាមេរិច លោក David Archuleta ចាប់ផ្តើម ។

នៅក្នុងឈុតសំលៀកបំពាក់ ខោខាវប៊យ អាវយឺតពណ៌ប្រផេះ និងអាវក្រៅពណ៌ត្នោត
លោក David Archuleta បានបង្ហាញរាងយ៉ាងសង្ហារប្រកបដោយភាពស្និទ្ធស្នាលជាមួយ
ទស្សនិកជនពីលើឆាក ក្រោមសំលេងហ៊ោរអបអរយ៉ាងខ្លាំង ។

នៅលើឆាក តារាចំរៀងសង្ហារូបនេះបានពេលពាក្យមួយឃ្លាថា " A little too not over you,
Something about love, Zero gravity, Elevator, My kind of perfect, Everything and more"
ដែលលោកចង់បញ្ជាក់ថា រាល់ស្នាដៃបទចំរៀងទាំងអស់ សុទ្ធសឹងតែជាស្នាដៃនិពន្ធ
របស់លោកផ្ទាល់ក្នុងរយៈកាលប៉ុន្មានសប្តាហ៍មុននេះ ហើយនឹងធ្វើការផ្ញើជូនជាពិសេស
សំរាប់អ្នកគាំទ្រក្នុងដំនើរមកសំដែងនៅក្នុងទ្វីបអាស៊ីលើកនេះ ។

អ្វីដែលធ្វើអោយទស្សនិកជនកាន់តែមានចំណាប់អារម្មណ៍ទៀតនោះគឹ ការច្រៀងចំរៀង
ដែលអមមកជាមួយក្បាច់រាំដ៏អស្ចារ្យ របស់ តារាចំរៀងវ័យ ២០ឆ្នាំរូបនេះ ។ នៅក្នុងការ
ប្រគុំនោះ លោក David ក៏បានលើកយកចំរៀងចំនួនពីរបទដែលអាចអោយលោកធ្វើការ
បង្ហាញពីសមត្ថភាពក្នុងការលេងព្យាណូផង និងច្រៀងផង ជូនដល់ទស្សនិកជនរបស់
លោក ។ ក្នុងនោះបទចំរៀង My kind of perfect របស់លោកបានអង្រួនដួងចិត្តរបស់
ទស្សនិកជនជាខ្លាំង ដោយមានអ្នកទស្សនាជាច្រើនបានលើកដៃគ្រវីចុះឡើង និងបាន
ស្រែកហៅឈ្មោះរបស់លោកផងដែរ ។ នៅពេលជិតចុងបញ្ចប់នៃកម្មវិធីលោក David បាន
លើកយកបទចំរៀងមួយដែលមានចំណងជើងថា Stand by me មកបំពេរអារម្មណ៍របស់
ទស្សនិកជន ក្រោមសំលេងគាំទ្រយ៉ាងខ្លាំងកា្ល ជាពិសេសពីសំណាក់យុវវ័យ ដោយពួកគេ
បានក្រោកឈរឡើងដើម្បី រាំនិង ច្រៀងរួមទាំងការលើកដៃឡើងផងដែរ ។

បទចំរៀងចំនួន ១៥បទត្រូវបាន David Archuleta លើកយកមកច្រៀងក្នុងកម្មវិធី ហើយនៅ
ពេលដែលលោកបានពោលពាក្យ ជំរាបលា ដើម្បីបិទកម្មវិធី ទស្សនិកជនជាច្រើនបាន
បង្ហាញពីអារម្មណ៍ក្តុកក្តួល ដោយមិនចង់អោយបញ្ចប់កម្មវិធីឡើយ ។ ពួកគេបានស្រែកព្រម
គ្នាហៅឈ្មោះរបស់លោកក្នុងរយៈពេលប្រមាណជា ៥នាទី បានធ្វើអោយលោក David
Archuleta និងអ្នកប្រគុំភ្លេងបង្ហាញខ្លួនជាថ្មីលើឆាកនិងបានច្រៀងថែមមួយបទទៀត ។
លោកបានលើកយកបទ Crush ដើម្បីជាការលាគ្នាជាមួយទស្សនិកជនទាំងឡាយ ។

នៅព្រឹកថ្ងៃទី ២៣ កក្កដានេះលោក David Archuleta នឹងធ្វើដំនើរទៅកាន់ទីក្រុង ហាណូយ
ដើម្បីត្រៀមបង្ហាញនៅក្នុងការប្រគុំសំរាប់រាត្រីថ្ងៃទី ២៤ កក្កដា ។ ហើយបន្ទាប់ពីបញ្ចប់នៅ
ប្រទេសវៀតណាមលោកនឹងធ្វើដំណើរទៅកាន់ប្រទេស ម៉ាឡេស៊ី ដើម្បីធ្វើការប្រគុំតន្ត្រី
នៅទីនោះផងដែ ៕


(ដោយ Camnews)

Tags: