CamNews

ភាពយន្ត 

ផ្ទុះសំណើច ជាមួយនឹង Olaf មនុស្សទឹកកក ក្នុងរឿង Frozen

រឿង​តុក្កតា Frozen នឹង​ត្រឡប់​មក​វិញ​ជាមួយ​ឈុត​ឆាក​ថ្មី​សម្រាប់​រដូវកាល​វិស្សមកាល​ខាង​មុខ​នេះ ប៉ុន្តែ​លើក​នេះ វា​នឹង​ផ្តោតសំខាន់​លើ​តួអង្គ Olaf ជា​ជាង​តួអង្គ​ព្រះ​នាង Anna និង Elsa។ រឿង​តុក្កតា​នេះ​ត្រូវ​បាន​គេ​ដាក់​ចំណង​ជើង​ថា «Olaf's Frozen Adventure» ដែល​មាន​រយៈពេល​ 21 នាទី ដែល​នឹង​ត្រូវ​ចាក់​បញ្ជាំង​មុន​ពេល​បញ្ជាំង​រឿង Coco របស់ Disney និង Pixar។

Olaf គឺ​ជា​តួអង្គមួយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន មិន​ថា​ចំពោះ​កូន​ក្មេង ឬ​មនុស្ស​ពេញ​វ័យ ព្រោះ​វា​មាន​ចិត្ត​ល្អ រួសរាយ កំប្លែង និង​គួរ​ឲ្យ​ស្រឡាញ់។ យោង​តាម​ឈុត​ឆាក​ខ្លីៗ យើង​ឃើញ​ថា Olaf មាន​បំណង​ចង់​ជួយ​​ព្រះ​នាង Anna និង Elsa ក្នុង​ការ​បង្កើត​ពិធី​ជប់​លៀង​សម្រាប់​ក្រុមគ្រួសារក្នុង​ថ្ងៃ​បុណ្យ​ណូអែល។ Olaf បាន​ចេញ​ដំណើរ​ជា​មួយសំលាញ់ Sven ទៅ​កាន់​ផ្ទះ​អ្នក​ភូមិដើម្បី​រៀន​ពី​ប្រពៃណី​ខុសៗគ្នា ដែលវា​បាន​ស្តែង​ឲ្យ​ឃើញ​ពី​ទំនៀមទម្លាប់​ខុសៗ​នៃ​ការ​អបអរ​ថ្ងៃ​ឈប់​សម្រាក​របស់​គ្រួសារ​នីមួយៗ។

ទោះ​បី​រឿង «Olaf's Frozen Adventure» ជា​រឿង​ភាគ​ខ្លី​ក៏​ដោយ ក៏​នឹង​មាន​ចម្រៀង​ថ្មី​គួរ​ឲ្យ​ទាក់ទាញ​ផងដែរ។ ចង់​ដឹង​ថាឈុត​ឆាក​ខ្លីៗនៃ​រឿង​ «Olaf's Frozen Adventure» ល្អ​មើល​យ៉ាង​ណា ទស្សនា​ទាំងអស់គ្នា៕

 

 

ប្រភព៖ Refinery 29

ប្រែសម្រួល៖ High