CamNews

ព័ត៌មានជាតិ 

រថយន្តបាឡែន បើកបុករបង ទីបញ្ជាការដ្ឋាន អាវុធហត្ថ ទាំងយប់ សមត្ថកិច្ច ឃាត់ខ្លួនមនុស្ស៣នាក់

កំពង់ចាម ៖ រថយន្តកាម៉ារី បាឡែនមួយគ្រឿង បានចងកំហឹង និងរបង ទីបញ្ជការដ្ឋាន អាវុធហត្ថ ខេត្តកំពង់ចាម ទាំងយប់បានបោលបុកពេញ មួយទំហឹង បណ្តាលឲ្យរបងបាក់ រងការខូចខាត យ៉ាងច្រើន។

ហេតុការណ៍ដ៏ គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង នៅពាក់កណ្តាល យប់ឆ្លង ចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅទីរួមខេត្តកំពង់ចាម តែម្តង។

មន្រ្តីនគរបាល ក្រុងកំពង់ចាម បានឲ្យដឹងថា នៅពេលវេលាម៉ោង កើតហេតុ ស្រាប់តែ មានរថយន្តកាម៉ារី បាឡែនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2U-1391 ពណ៌ទឹកប្រាក់ បានធ្វើដំណើរយ៉ាងលឿន ស្រាប់តែមិនដឹង មូលហេតុអ្វី បានជ្រុលចង្កូតទៅបុករបង ទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តកំពង់ចាម ទាំងកំរោល បណ្តាលឲ្យក្រឡាប់មួយចំហៀងខ្លួន។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើកបរ និងអ្នករួមដំណើរ ចំនួន៣នាក់ យកទៅសួរនាំ ដើម្បីដោះស្រាយ តាមផ្លូវច្បាប់។

យ៉ាងណាក៏ដោយ មិនទាន់ដឹងពីមូលហេតុ ពិតប្រាកដ ដែលនាំមានគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ កើតឡើងនោះទេ ដោយរង់ចាំ ការសួរចំលើយ របស់នគរបាលសិន៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kompong Cham