រថយន្តមួយគ្រឿងបានបើកទៅបុកគេហដ្ឋានមួយនៅSaoPaulo ប្រទេសប្រេស៊ីល ហើយ
បានធ្វើអោយវាជាប់យីងយោងនៅលើជញ្ជាំងផ្ទះ ក្រោយគ្រោះថ្នាក់នេះអ្នកបើកបររងរបួស
ស្រាល។
តាមព័ត៌មានពីBrazildispatch, អ្នកបើកបរអាយុ25ឆ្នាំម្នាក់ត្រូវបានបាត់បង់ស្មារតីបើកបរ ធ្វើអោយ
រថយន្តបានបើកទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ។ បុរសម្នាក់នោះបានរួចផុតពីគ្រោះថ្នាក់ដល់អាយុ
ជីវិត ក្រោយពីបានវារចេញពីរថយន្តដែលកំពុងតែជាប់យីងយោងនៅជាន់ទី២នៃផ្ទះមួយនៅតំបន់
Itaim Paulista រដ្ឋ Sao Pauloប្រទេសប្រេស៊ីល៕
រថយន្តកំពុងជាប់យីងយោងនៅជញ្ជាំងផ្ទះ
ដោយ៖ និស្ស័យ
ប្រភព៖ zing