រថយន្ត Ford F-150 គឺជាប្រភេទរថយន្តដឹកទំនិញ ដែលមានរូបខ្ពស់ ធំមាំ និងមានកម្លាំងខ្លាំងដែល
មានប្រទេសមួយចំនួនប្រើប្រាស់សម្រាប់ដឹកទំនិញ តាមទីឆ្ងាយៗ ជាពិសេស នៅតាមតំបន់ភ្នំ តែ
ម្តង។ ប៉ុន្តែ នៅក្នុងប្រទេសមួយចំនួនទៀត នៅក្នុងតំបន់អាស៊ី បានប្រើប្រាស់រថយន្ត ប្រភេទនេះ
សម្រាប់ជិះលំហែកាយ និងប្រើប្រាស់ជាប្រចាំថ្ងៃ ដោយសារតែ វាមានរាងខ្ពស់ មាំ ធន់ និង ងាយ
សម្រាប់បើកបរ។
ថ្មីៗ នេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានផលិតចេញនូវរថយន្តជំនាន់ថ្មី Ford F-150 ម៉ូដែលថ្មី
ឆ្នាំ២០១៥ ដែលមានរូបរាងខាងក្រៅខ្ពស់ ធំមាំ ជាមួយនឹងការរចនាម៉ូដឡើងថ្មី ស្រស់ស្អាត និង
ខាងក្នុងធំទូលាយ សាកសម សម្រាប់ធ្វើដំណើរផ្លូវជិតឆ្ងាយ ប្រកបដោយសុវត្ថិភាព។
ជាពិសេស រថយន្ត Ford F-150 ម៉ូដែលថ្មី ឆ្នាំ២០១៥ នេះ មានកម្លាំងម៉ាស៊ីន ៣,៥ មាន ៦ម៉ាស៊ីន
អាចបើកបរបានល្បឿន ១២៤ម៉ាយ/ម៉ោង និងមានតម្លៃ ២៦,០០០ដុល្លារ នៅអាមេរិក៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed