CamNews

នាវា 

រថយន្ត Lamborghini ស៊េរីថ្មី ឆ្នាំ២០១៥ រាងប្រណិតបំផុត តម្លៃ ៤៥០,០០០ដុល្លារ

រថយន្ត Lamborghini Huracan LP610-4  គឺជាប្រភេទរថយន្តស្ពត ដ៏ប្រណិត ទាំងរូបរាងខាងក្រៅ
និងខាងក្នុងទំនើប  ជាមួយនឹងគុណភាពល្អឥតខ្ចោះ  ដែលទទួលបានការគាំទ្រ និង មានកេរ្តិ៍ល្បី 
បំផុតនៅលើពិភពលោក។

រថយន្ត Lamborghini Huracan LP610-4  ជាប្រភេទរថយន្ត ម៉ូដែលថ្មី  ឆ្នាំ២០១៥  ដ៏ស្រស់សង្ហា
ដែលត្រូវបានរចនាម៉ូដឡើង  ប្លែក  កាន់តែទាក់ចិត្ត ជាមួយនឹងរូបរាងដ៏តូចច្រឡឹង  មានទ្វារពីរ 
បើកឡើងលើសំបកកង់ស្ពតដ៏ស្វិតធន់មាំ អាចបើកបរបានគ្រប់ស្ថានភាពផ្លូវប្រកប ដោយសុវត្តិ
ភាពខ្ពស់។

ជាពិសេស រថយន្ត Lamborghini Huracan LP610-4 ស៊េរីថ្មី  ឆ្នាំ២០១៥ នេះ  មានកម្លាំងម៉ាស៊ីន 
ខ្លាំង អាចបើកបរបានល្បឿនលឿន ដល់ទៅ ៣២៩គ.ម/ម៉ោង មាន ១០ម៉ាស៊ីន និងមានតម្លៃថ្លៃ
ដល់ទៅ ៤៥០,០០០ ដុល្លារ នៅអាមេរិក៕ 

សូមទស្សនា រូបភាព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed 


Tags: car 2015 Lamborghini Huracan