ការទទួលមរណះភាពរបស់ Amy Winehouse កាលពីយប់ម្សិលមិញ (ម៉ោងប្រទេស
កម្ពុជា) បានធ្វើឲ្យអ្នកដែលស្រឡាញ់នាង ក៏ដូចជាមនុស្សទូទាំងពិភពលោក មានការ
ស្រឡាំងកាំងយ៉ាងខ្លាំង។ សិល្បការានី ដ៏មានទេពកោសល្យរូបនេះ បានទទួលមរណ
ភាពនៅអាយុ ២៧ឆ្នាំ។ នាងបានបញ្ចប់នូវជីវិតជាអ្នកចម្រៀងក្នុងរយះពេលដ៏ខ្លី តែវា ក៏ជាពេលដ៏ត្រចះត្រចង់របស់នាងដែរ។
ព័ត៌មានទាក់ទង៖
Album ដំបូងរបស់ Amy Winehouse ឈ្មោះ Frank ត្រូវបានចេញផ្សាយកាលពីខែតុលា
ឆ្នាំ២០០៣។ ក្នុងរយះពេលដ៏ឆាប់រហ័សនេះ វាបានដណ្តើមជោគជ័យយ៉ាង ច្រើន ឲ្យតារា
អង់គ្លេសដ៏ឆ្នើមរូបនេះផងដែរ ។ ឆ្នាំ២០០៤ Frank បានទទួលរង្វាន់ BRIT Awards ចំនួនពីរ
និងរង្វាន់ Ivor Novello Award ចំនួនមួយ។ បទចម្រៀងដែល គូរឲ្យចាប់អារម្មណ៍ជាងគេ
នោះ គឺ Stronger Than Me។
៣ឆ្នាំក្រោយពី Frankតារាចម្រៀង Amy Winehouse បានចេញAlbumទីពីរ Back to Black
ហើយវាក៏ជា album ចុងក្រោយរបស់នាងដែរ ។ Back to Black ជាការគូបផ្សំរវាងស្ទីល
តន្រ្តីSoul របស់សម័យឆ្នាំ៦០ ជាមួយនឹងស្ទីល R&B ទំនើប ដែលខ្លឹមសារគឺឆ្លុះបញ្ជាំងនូវ
ជីវិតរបស់Amy Winehouse។ ក្រោយពីចេញផ្សាយ ភ្លាមAlbumនេះ ដណ្តើមបានចំនាត់ថ្នាក់
លេខ១នៅប្រទេសអង់គ្លេស ហើយ លេខ៧ នៅលើ Billboard 200 របស់អាមេរិក។ Black
to Black គឺជា Album មួយក្នុងចំណោម Album លក់ដាច់ជាងគេនៅអង់គ្លេសក្នុងឆ្នាំ២០០៧
ហើយបានទទូលរង្វាន់ឌីសប្លាទិន (Palatinum Disc ) ៦ដង។
ជាពិសេស Black to Black បានដណ្តើមឲ្យនាងនូវរង្វាន់ Grammy ចំនួន៥ ក្នុងនោះបទ
ចម្រៀង Rehab ទទួលបាន៣រង្វាន់ ហើយបានបំបែកឯកត្តកម្ម Guinness ពិភពលោក
អំពីសិល្បការានីអង់គ្លេសបានទទួលរង្វាន់ Grammy ច្រើនជាងគេ៖ Album Pop ល្អជាងគេ,
ការសម្តែងរបស់សិល្បការានី Pop ល្អជាងគេ, បទចម្រៀងប្រចាំឆ្នាំ, ការថតចម្រៀងប្រចាំឆ្នាំ
និងជាសិល្បករជំនាន់ក្រោយដែលមានស្នាដៃល្អជាងគេ។
Album ទី៣របស់ Amy Winehouse ដែលបានសន្យាកាលពីឆ្នាំ ២០០៨ ក៏ប៉ុន្តែទីចុងក្រោយ វាមិនបានសម្រេច។
ចំពោះគូ្រសារបស់ Amy ការបាត់បង់រូបនាងគឺជាការបាត់បង់មួយយ៉ាងធំសំរាប់រូបនាងនៅ
ពេលនេះ។ ប៉ុន្តែប្រសិនបើគេក្រលេកមើលមកមើល បទសម្ភាសន៍ក្នុងឆ្នាំ២០០៨ លោកស្រី
Janis ដែលជាម្តាយរបស់ Amy បាននិយាយប្រាប់អ្នកសារពត៌មានថា : គាត់ដឹងយ៉ាងច្បាស់
អំពីរឿងរាវអនាគតដែលនឹងកើតមានឡើងចំពោះកូនស្រីរបស់ខ្លួនថា៖ �កាលពីយូរណាស់
មកហើយ ខ្ញុំដឹងថា Amy មានបញ្ហាសុខភាពជាច្រើន ខ្ញុំដឹងថាមិនយូរមិនឆាប់នាងនិងស្លាប់
ក្នុងរយះពេល ២ ឬ៣ឆ្នាំទៀត ។ឃើញដូច្នេះហើយ ប៉ុន្តែខ្ញុំមិនអាចធ្វើអី្វបានក្រៅ ពីឈរមើល
នូវព្រឹត្តិការនិងកើតឡើងនូវខាងមុខ។"
ឪពុកម្តាយរបស់ Amy ជាអ្នកស្រឡាញ់នាងជាងគេ ប៉ុន្តែក៏មិនអាចជួយនាងបានឡើយ
រឿងស្នេហាររបស់ Amy ក៏បានជួបនូវការលំបាកជាច្រើនដែរ។នាងបានរៀបការជាមួយ
នឹងអ្នកផលិត Fielder Civil តាំងពីឆ្នាំ២០០៧ នៅ Miami។ ប៉ុន្តែចំពោះជីវិតអាពាហ៏ពិពាហ៏
គូនេះក៏ជួបរឿងរកាំរកូសដែលឈានទៅដល់ការវាយប្រតប់គ្នា ជេរដៀនគ្នាមិនតិចដែរ។
ក្នុងនោះ Civil ក៏ជាអ្នកដែលបាននាំ Amy អោយចូលក្នុងផ្លូវនៃការប្រព្រឹត្តគ្រឿងញៀនដែរ។
Amy និងប្តីចាស់ Fielder Civil
ថ្មីៗនេះ Amy ក៏មានទំនាក់ទំនងជាមួយ នឹងអ្នកដឹកនាំរឿង ឈ្មោះ Reg Traviss ក្នុងអំឡុង
ប៉ុន្នាខែនេះក្នុងឆ្នាំ២០១០ ហើយនេះក៏ជារយះពេលដ៏ឈឺចាប់មួយសំរាប់ Amy នាងបាន
ឈ្លេះជាមួយឪពុកពីបញ្ហាដែលទាក់ទងទៅនឹងប្តីមុនរបស់នាង មួយវិញទៀត ការញ្ញៀន
ថ្នាំរបស់នាង ក៏មានអាការៈ កាន់តែធ្ងន់ធ្ងរខ្លាំងឡើង។
ប្រភព៖ kenh14 .
ដោយ៖ មិនា .