-អាជ្ញាធរ និងសមត្ថកិច្ច ចាប់ជនបង្កមិន បាន បែរជាចុះ ទៅបិទហាង
ភ្នំពេញ ៖ ស្នូរផ្ទុះអាវុធ ចំនួន៤គ្រាប់ត្រូវ បានគេឮចេញពីក្នុងហាងផឹកស៊ី យីហោមេនញូ ស្ថិត នៅតាមបណ្ដោយផ្លូវលេខ១២២ ក្រោយ មន្ទីរពេទ្យកុមារជាតិ ក្នុង សង្កាត់ទឹកល្អក់ ទី១ ខណ្ឌ ទួលគោក ទាំងកណ្ដាលយប់ ធ្វើឱ្យ សមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថខណ្ឌ ទួលគោក បាននាំគ្នាចុះទៅកាន់កន្លែងកើត ហេតុភ្លាមៗ ដើម្បីសួរនាំ ចំពោះការផ្ទុះអាវុធ យ៉ាងអនាធិប តេយ្យបែបនេះ ។ ក្រោយពី កម្លាំងសមត្ថកិច្ចបានចុះទៅទាំងយប់ ទើប ដឹងថា ការផ្ទុះអាវុធ ដែលមិនបណ្ដាលឱ្យ មានរបួសនរណាម្នាក់នោះ កើតចេញពីរឿង ប្រច័ណ្ឌ ដោយសារតែជន បង្កជាម្ចាស់កាំភ្លើង បានខឹង សម្បារនៅពេលដែលមានបុរស ម្នាក់ដែលចូលទៅផឹកស៊ីនៅក្នុង ហាងខាង លើ បានមកជល់កែវ និងនិយាយផ្ដោះផ្ដង ជាមួយនារីជាសង្សាររបស់ខ្លួន ទើបបាន បញ្ចេញអំណាចទាញកាំភ្លើងបាញ់ ៤គ្រាប់រួចហើយគេចខ្លួន បាត់ដោយសុវត្ថិភាព ។
ដោយឡែកអាជ្ញាធរខណ្ឌទួលគោក និង សមត្ថកិច្ច នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ នេះ បែរជាចុះទៅបិទហាងចោលជាបណ្ដោះ អាសន្ន ខណៈដែលជនបង្កពិត ប្រាកដមិនទាន់ ត្រូវបានចាប់ខ្លួន ហើយការចុះទៅបិទហាង ខាងលើនេះ ត្រូវបានគេរិះគន់ថា ធ្វើខុសនិង ការណែនាំរបស់អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ហើយការចុះទៅបិទ ហាង បែបនេះ ត្រូវបានគេខ្សឹបប្រាប់ថា ក្នុង គោលបំណងឱ្យម្ចាស់ហាងរត់ការបើកឡើង វិញ ដែល ត្រូវចំណាយលុយទៅឱ្យអាជ្ញាធរ ខណ្ឌទួលគោក ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា ការផ្ទុះអាវុធ បែបអនាធិប តេយ្យ នៅក្នុងហាងផឹកស៊ីមេន ញូខាងលើនេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១០ និង៥០នាទី យប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៣ ប៉ុន្ដែការផ្ទុះអាវុធនេះ មិនបណ្ដាលឱ្យ នរណាម្នាក់ រងគ្រោះដល់អាយុ ជីវិតនោះឡើយ ពោលគ្រាន់តែជាការបាញ់ គំរាមប៉ុណ្ណោះ ។
ប្រភពព័ត៌មានពីសាក្សីបាននិយាយទៀត ថា មុនពេលដែលមានដំណើររឿងរហូតទៅ ដល់ ការផ្ទុះអាវុធបែបអនាធិបតេយ្យខាងលើ នេះ គឺមុនពេលកើតហេតុ គេឃើញមានយុវ ជនម្នាក់ បានបើករថយន្ដម៉ាកព្រូស រួមដំណើរ ជាមួយនារីម្នាក់ដែលត្រូវគេអះអាងថា ជា សង្សាររបស់ ខ្លួន បាននាំគ្នាចូលទៅផឹកស៊ីនៅ ក្នុងហាងមេនញូ ដែលមានទីតាំងដូចខាង លើ។
ប្រភពព័ត៌មានពីសាក្សី បានបន្ដទៀតថា ខណៈដែលយុវជនបង្ករូបនេះ ដែលគេមិន ស្គាល់អត្ដ សញ្ញាណច្បាស់លាស់នោះ កំពុង អង្គុយផឹកស៊ី និងជជែកគ្នាដ៏ផ្អែម ល្ហែម ជា មួយស្រីស្នេហ៍ របស់ខ្លួន ស្រាប់តែលេចមុខ យុវជនម្នាក់ ដែលត្រូវជាមិត្ដភក្ដិរបស់នារីជា សង្សារ ចូលមកជល់ កែវ និងជជែកលេងជា មួយ ដោយសារតែជាមនុស្សរាប់អានគ្នា ។ ប៉ុន្ដែយុវជនដែលមកជល់កែវ ស្វាគមន៍ខាង លើនេះ មិនទាន់ត្រឡប់ទៅតុរបស់ខ្លួនវិញ នោះ បែរជាបន្ដជជែកលេង និយាយពី នេះ ពីនោះ កាត់មុខកាត់មាត់យុវជនជាសង្សារ ធ្វើឱ្យចិត្ដប្រច័ណ្ឌផ្ទុះឡើង រហូតដល់មានការ ទាស់ទែងគ្នាដោយពាក្យសំដី ហើយក៏ឈាន ទៅដល់ការប្រើអំពើ ហិង្សាដាក់គ្នាតែម្ដង ទៅ ។
ប្រភពព័ត៌មានបានបន្ដទៀតថា ក្រោយ ពីបង្កជម្លោះ ដោយប្រើអំពើហិង្សាដាក់គ្នា ជនបង្កបាន ដកកាំភ្លើងមួយដើម បាញ់ឡើង ចំនួន ៤គ្រាប់ ដើម្បីគំរាមទៅយុវជន ដែល មកជល់កែវ និង ជជែកលេងកាត់មុខ កាត់ មាត់ជាមួយសង្សាររបស់ខ្លួន ធ្វើឱ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ម្ចាស់ហាង ដល់បុគ្គ លិកនៅក្នុងហាង ព្រមទាំង ភ្ញៀវដែលចូល រួមផឹកស៊ីទាំងកណ្ដាល យប់ ហើយអ្នកខ្លះបាន ខំរត់ចេញមកក្រៅ ដោយសារតែខ្លាចស្នូរ គ្រាប់កាំភ្លើងនិងខ្លាចត្រូវ របួស ឬស្លាប់បាត់បង់ជីវិត ។
ប្រភពព័ត៌មានពីសាក្សីខាងលើបានបញ្ជាក់ទៀតថា ក្រោយពីបង្កការផ្ទុះអាវុធយ៉ាង អនាធិប តេយ្យរួចមក ជនបង្ករូបនេះ រួមជា មួយស្រីស្នេហ៍របស់ខ្លួនបាន បើករថយន្ដគេចខ្លួន បាត់ ស្រមោលតែម្ដង ហើយក៏គ្មាន នរណាម្នាក់ ស្គាល់ជនបង្កនេះដែរ ។ ក្រោយ ទទួលបាន ព័ត៌មានរួចមក កម្លាំងនគរបាល មូលដ្ឋាន និងកម្លាំងអាវុធហត្ថខណ្ឌទួល គោក បានចុះទៅ ភ្លាមៗ ដើម្បីសួរនាំខណៈ ដែលជនបង្កនិងស្រីស្នេហ៍របស់គេ មិនដឹង គេចខ្លួនទៅដល់ទីណា ហើយនោះ ។ ដោយ ឡែកនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន និងមន្ដ្រីពាក់ព័ន្ធព្រមទាំងសមត្ថកិច្ច បានចុះ ទៅបិទហាងមេនញូ ជាបណ្ដោះ អាសន្ន ។
យ៉ាងណាក៏ដោយ កាលពីពេលកន្លងទៅ ហាងមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ឱ្យ តែមាន ករណីផ្ទុះអាវុធកើតឡើង គឺអាជ្ញាធរ នៅក្នុងមូលដ្ឋាននោះ តែងតែចុះទៅ បិទ ខណៈដែលជន បង្កពិតប្រាកដ មិនត្រូវបាន ចាប់ខ្លួននោះឡើយ ដែលទង្វើបែបនេះ ត្រូវ បានគេរិះគន់ថា មូល ហេតុដែលនាំឱ្យអាជ្ញា ធរចុះទៅបិទហាង ពាក់ព័ន្ធទៅនឹងករណី បាញ់បោះ ក្នុងគោលបំណង ឱ្យម្ចាស់ហាងរត់ ការបើកអាជីវកម្មនិងសុំច្បាប់ឡើងវិញ ដូច្នេះ ត្រូវចំណាយលុយម្ដងទៀត ។ ដោយសារ តែមានរឿងរ៉ាវបែបនេះកើតឡើងជាញយដង ទើបអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដែលយល់ឃើញថា ជាទង្វើខុស ទំនង ទើបណែនាំមិនឱ្យអាជ្ញាធរ បិទហាង ហើយការស្រាវជ្រាវ ចំពោះករណីទាំងនេះ។ ប៉ុន្ដែសម្រាប់ករណីចុះបិទហាងមេនញូខាង លើ នេះ របស់អាជ្ញាធរខណ្ឌសែនសុខ គេមិន ទាន់ដឹងឱ្យពិត ប្រាកដថា យកមូលហេតុអ្វី ឱ្យពិត ប្រាកដនោះឡើយ ចំពោះចំណាត់ការ បែបនេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល