CamNews

កំសាន្ត 

“តើការស្លាប់នេះមកពីហេតុផងអ្វី?” ខ្សែភាពយន្តដ៏រន្ធត់រឿង “វិញ្ញាណភ្លោះ” នឹងមកដល់រោងភាពយន្តនាថ្ងៃទី២៦ ខ

ការទន្ទឹងរង់ចាំរបស់ប្រិយមិត្ត ដែលចូលចិត្តទស្សនានូវខ្សែភាពយន្តដ៏គួរអោយខ្លាច និងរន្ធត់ នឹងមកដល់ក្នុងពេលឆាប់ៗនេះ ជាមួយនឹងខ្សែភាពយន្ត “វិញ្ញាណភ្លោះ” ដែលនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនាថ្ងៃទី ២៦ ខែកញ្ញានេះតទៅ។



ខ្សែភាពយន្ត “វិញ្ញាណភ្លោះ” និយាយអំពីបងប្អូនភ្លោះពីររនាក់ ដែលបានរកឃើញខ្លួន​ឯងនៅក្នុងហេតុការណ៍ដ៏អាក្រក់មួយ ដែលមានម្នាក់ត្រូវបានបាត់បង់នូវជីវិតទៀតផង។ ក្រោយពីបានបាត់បង់នូវបងប្អូនភ្លោះរបស់ខ្លួន ជីវិតរបស់គេកាន់តែលំបាកវេទនាដែលត្រូវបានតាមព្យាបាទពីវិញ្ញាណដ៏កំណាចមួយ​ ដែលគេសង្ស័យថាស្ថិតនៅក្នុងកូនតុក្កតាដែលនៅជាមួយគេតាំងពីក្មេងមកម្លេះ។



ប្រិយមិត្តនឹងបានទស្សនានូវការលងបន្លាចយ៉ាងសាហាវពីព្រលឹងអនាថា ជាមួយនឹងភ្លេងលងបន្លាចដ៏គួរអោយខ្លាចនឹងព្រឺសម្បុរ។ មិនតែប៉ុណ្ណោះទស្សនិកជន នឹងបានចូលរួមស្វែងរកចម្លើយនៃការស្លាប់ដ៏អាថ៌កំបាំង និងព្រឺព្រួច របស់បងប្រុសរបស់គេផងដែរ។ ជឿថាខ្សែភាពយន្ត “វិញ្ញាណភ្លោះ” នឹងនោះមកនូវភាពភ័យខ្លាច និងព្រឺសម្បុរមកជូនទស្សនិកជនដែលចូលចិត្តទស្សនានូវខ្សែភាពយន្តបែបនេះផងដែរ។



ចង់ដឹងថាខ្សែភាពយន្តព្រឺព្រួចមួយនេះល្អមើលកំរិតណានោះ កុំភ្លេចទៅទស្សនាខ្សែភាពយន្ត “វិញ្ញាណភ្លោះ” ដែលនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ២៦ ខែកញ្ញានេះតទៅ។



 

ទស្សនា Trailer នៅទីនេះ

 

 ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕


Tags: walk with me