CamNews

តារា 

Amy Winehouse ស្លាប់នៅលើគ្រែ ពេលកំពុងគេង

ទោះបីជាមិនទាន់មានព័ត៌មានផ្លូវការពីប៉ូលិស ក៏ប៉ុន្តែយោងតាមព័ត៌មានពីប្រភពអន្តរជាតិ ជាច្រើនបានបង្ហើបឲ្យដឹងអំពីមរណភាពរបស់តារាចម្រៀងអាយុ២៧ឆ្នាំរូបនេះ ធ្វើឲ្យ
សាធារណះ ជនត្រូវភ្ញាក់ផ្អើល។
ព័ត៌មានទាក់ទង់ ៖
តាមរបាយការណ៍ថ្មីៗនេះ Amy ត្រូវគេរកឃើញស្លាប់នៅពេលនាងកំពុង​គេង​នៅលើ
គ្រែរបស់ខ្លួន។ អ្នករកឃើញនាងដំបូងបង្អស់គឺ បុគ្គលិកសុខាភិបាល ដែលត្រូវអ្នក​តំណាង​
របស់Amy ជួលដើម្បីថែទាំសុខភាពឲ្យនាង។ Chris Goodman ដែលជាមិត្តភក្តិរបស់ Amy
និងអ្នកតំណាង​របស់ Amy បានឲ្យដឹងថា៖ នៅពេលត្រលប់មកផ្ទះវិញ គាត់​និយាយថាគាត់
ចង់គេងប៉ុន្តែនៅពេលបុគ្គលិកសុខាភិបាលមកដាស់គាត់ឲ្យភ្ញាក់ឡើង ពេលនោះ ទើបគេ
បានដឹងថាគាត់ស្លាប់នៅលើគ្រែបាត់ទៅហើយ។

Goodman និយាយបន្តថា៖ ពួកខ្ញុំបានហៅសេវាកម្មជួយសង្គ្រោះភ្លាម។ នៅពេលនោះ ខ្ញុំពិតជាមិនយល់ពីមូលហេតុអ្វីទេដែល Amy បានចាកចេញទៅដូចអញ្ចឹង។ គាត់គ្រាន់តែ
និយាយ​ថាចង់ទៅគេង ហើយដេកនៅលើគ្រែម្នាក់ឯងមួយភ្លេតទេ។
នេះគឺខុសពីការព្យាករ​របស់មនុស្សជាច្រើន ក៏ដូចជាពីខាងប៉ូលិសថា Amy បានប្រើថ្នាំញៀន
ឬគ្រឿងលើកកំលាំង ហួសកំរិតនៅផ្ទះ។ ច្បាស់ណាស់ការចាកចេញទៅរបស់ Amy ពិតជា​
ស្ងៀមស្ងាត់បំផុត។
ប៉ុន្តែប៉ូលិសក៏បាន​ប្រកាសថា៖ �ជាដំបូងពួកខ្ញុំនៅតែធ្វើការស៊ើបអង្កេត និងរង់ចាំលទ្ធផល​
កោសលវិច័យ​សាកសព ដើម្បីមានចម្លើយត្រឹមត្រូវជាងគេ។ ត្រូវសង្កត់ធ្ងន់ថា គ្មាន​អ្នកណា​
ត្រូវចាប់ខ្លួន ឬត្រូវជាជនសង្ស័យក្នុងរឿងគូឲ្យសោកស្តាយនេះទេ។�



Aisleyne Horgan-Wallace ដែលជាមិត្តភក្តិរបស់ Amy បានយំច្រើននៅពេលដឹងព័ត៌មាន



Reg Traviss មិត្តប្រុសចុងក្រោយរបស់ Amy Winehouse ឈរនៅក្រៅផ្ទះនាងក្រោយពីដឹង​
ព័ត៌មានអាក្រក​នោះ។ តាមប្រភព ជាច្រើនបានឲ្យដឹងថា Amy បានឈឺចាប់ពេកក្រោយពី
Reg ចង់និយាយពាក្យបែកគ្នា ហើយវាក៏ជាមូលហេតុមួយដែលនាំឲ្យនាងចូលផ្លូវនៃការ
ប្រព្រឹត្កគ្រឿងថ្នាំញៀនវិញ។



ប្រភព៖ dantri, kenh14 .
ដោយ ណាវិ .

Tags: