ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនមុខសញ្ញាគាស់ ផ្ទះនិងកាច់កយកម៉ូតូ បានពីរនាក់ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥កន្លងមក ។
នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ក្រោយពីមានអំពើចោរកម្មគាស់ផ្ទះប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន រួចមកសមត្ថកិច្ចបើកកិច្ចប្រតិបត្តិ ការស្រាវជ្រាវភ្លាមៗយ៉ាងយកចិត្តទុកដាក់ ដោយ ប្រមូលព័ត៌មានឈានដល់ការកំណត់បាននូវមុខសញ្ញាសង្ស័យ នឹងបន្តការស្រាវជ្រាវជាប្រចាំ រហូតដល់ថ្ងៃទី១៩ ខែសីហា កម្លាំងនគរបាល ប៉ុស្តិ៍ទួលសង្កែ បើកការ បង្ក្រាបឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ដែលជាមេក្លោងឈ្មោះ គូ ធារ៉ា ហៅអាខ្មៅ នៅចំនុចផ្លូវរថភ្លើងសង្កាត់ទួលសង្កែ តាមចម្លើយសារភាពរបស់ឈ្មោះខាងលើ គឺខ្លួនមានបក្ខពួកចំនួន៥នាក់ ក្នុងការធ្វើសកម្មភាព ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានចម្លើយសារភាពហើយ សមត្ថកិច្ចបានបើកការស្រាវជ្រាវ បន្តរហូតមកដល់ម៉ោង២៣និង៣០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំនុចផ្លូវ លេខ៧០ (ផ្លូវរថភ្លើង) សង្កាត់ទួលសង្កែ ដែលជនសង្ស័យ ឈ្មោះ ញ៉ែម សីហា ហៅអាស៊ុយ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ។ ហើយមុខសញ្ញានេះ គឺជាមុខសញ្ញាចាស់ ទើបតែចេញពីពន្ធនាគារ ដោយក្តាប់ បានពីចរឹកសកម្មភាព សមត្ថកិច្ចបានបំបែកសាកសួរ ទៅករណីផ្សេងៗ ហើយក៏បានឆ្លើយសារភាពថា ខ្លួនបានប្រព្រឹត្តសកម្មភាព ជាមួយបងប្រុសឈ្មោះញ៉ែម ប៊ុនធឿន អាយុ៤២ឆ្នាំ ក្នុង ករណីលួចកាច់សោករម៉ូតូ ម៉ាកហុងដា C125 កាលពីថ្ងៃ ទី១២ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៦និង៥០នាទី នៅចំណុចផ្ទះលេខ 359 ផ្លូវលេខ590 ក្រុម5 ភូមិទួលគោក សង្កាត់ទួលសង្កែ ដោយក្នុងករណីនេះសមត្ថកិច្ច បានឃាត់ខ្លួនបានតែម្នាក់ ដែលត្រូវជាបងប្រុស ដោយឡែកឈ្មោះញ៉ែម សីហា នេះបានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល ខណ្ឌប្ញស្សីកែវ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ ការបន្តតាមនីតិវិធី ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល