CamNews

កំសាន្ត 

ពិតជាអស្ចារ្យ! តារាស្រីទាំងនេះ មិនត្រឹមតែជាតារាសម្ដែងទេ ថែមទាំងជាផលិតករភាពយន្ដទៀតផង

តាមរយៈទេពកោសល្យរបស់ពួកគេ តារាស្រីថៃទាំងនេះ ធ្វើការក្នុងផ្នែកឧស្សាហកម្មកម្សាន្ដជាតារាសម្ដែងផង និងជាផលិតករភាពយន្ដផង។

អ្នកនាង Anne Thongprasom



បច្ចុប្បន្ននេះ តារាស្រីជើងជើងចាស់រូបនេះ កំពុងផលិតខ្សែភាពយន្ដភាគថ្មីរឿង “Bad Romeo”  ដែលលោក Mario Maurer និងកញ្ញា Yaya Urassaya សម្ដែងជាតួឯក ។ មិនតែប៉ុណ្ណោះ ក្នុងនាមជាតារាស្រីមួយរូប អ្នកនាងសម្ដែងជាតួឯក នៅក្នុងរឿង “Karat Ruk” និងសម្ដែងជាមួយនឹងលោក James Jirayu ជាលើកដំបូង ។



អ្នកនាង Donut Manatsanun



នាងគឺជាផលិតករខ្សែភាពយន្ដភាគថ្មីរឿង “May December Romance” ដែលសម្ដែងដោយ Ryu Vachirawich, Yam Matira, Tanin Manoonsil, និង Shahkrit Yamnam ។ មិនតែប៉ុណ្ណោះ នាងកំពុងតែថតខ្សែភាពយន្ដថ្មីរឿង “Game Pratana” ។ នៅក្នុងខ្សែភាពយន្ដនេះ នាងសម្ដែងជាមួយនឹង Sam Yuranunt, Alek Teeradetch, និង Nychaa Nuttanicha ។



អ្នកនាង Aom Phiyada



អ្នកនាង Aom Phiyada គឺជាផលិតករភាពយន្ដរឿង “Keun Ruk Salub Chata” ដែលកំពុងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ។ ខ្សែភាពយន្ដនេះ សម្ដែងដោយ Alek Teeradetch, Namtarn Pichukkana, Krating Khunnarong, និងកញ្ញា  Bua Nalinthip ។

ក្នុងនាមជាតួសម្ដែងស្រីមួយរូប នាងសម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដរបស់ទូរទស្សន៍ GMM25 រឿង  “An Eye For An Eye” ដែលកំពុងចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍រៀងរាល់ថ្ងៃចន្ទ និងថ្ងៃអង្គារ ៕




 

ប្រែសម្រួល៖ សារ៉ាត