ព័ត៌មានជាតិ ៖ កាលពីចុងខែកក្កដា កន្លងមកនេះបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន វី.អេច.ភី បាន ប្រារឰ ធើ្វពិធីអបអរសាទរ ជូនចំពោះលោក Han Jong Hoon ដែលជាប្រធានក្រុមហ៊ុន វី.អេច.ភី ក្នុងឱកាស ដែល លោកប្រធានទទួលបាន មេដាយមាស ពីរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រ កម្ពុជា។ កន្លងមកលោក Han Jong Hoon ធ្លាប់ បាន ចូលរួមចំណែកជួយគំរោង អភិវឌ្ឍន៍មួយ ចំនួនជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដូចជាការសាងសង់ផ្លូវ ការផ្ដល់អំណោយអង្ក ការផ្ដល់ឱកាស ការងារដល់ប្រជាជនកម្ពុជាជាដើម ។ លោក Han Jong Hoon បានមកវិនិយោគនៅក្នុង ព្រះរាជា ណាចក្រកម្ពុជា អស់រយៈពេលជិត១០ឆ្នាំមកហើយ និង ព្រម ទាំងបានទាក់ទាញដៃគូរ វិនិយោគ បរ ទេសផេ្សងៗទៀត មកចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជាយើង ដូចជាៈ
- រោងចក្រភេសជ្ជៈអូខេអេហ្វ (OKF) លំដាប់លេខ១របស់កូរ៉េដែលមានការចែកចាយ & ទទួល ស្គាល់ គុណភាព ១៥៥ប្រទេសលើពិភពលោក
- រោងចក្រ អប់ស៊ីឌាន (OBSIDIAN) ដែលមានផលិតផលជំនាញថែរក្សាសក់លេខ១មកពីកូរ៉េ
- រោងចក្រស្គីនសិវិនធីណានញ៍ (SKIN79) ដែលមានផលិតផលថែរក្សាស្បែកមុខលេខ២ពីកូរ៉េ
- ក្រុមហ៊ុន ការ៉េម ហាន់នីទ្រី ដែលមានច្រើនសាខា នៅប្រទេសកូរ៉េ និងប្រទេសម៉ាឡេស៊ី
- រោងចក្របេ្រងម៉ាស៊ីន រោងចក្រអាគុយ រោងចក្រកង់ឡាននិងក្រុមហ៊ុនវិនិយោគផ្នែកអចលន ទ្រព្យ
ក្នុងឆ្នាំបន្ដបន្ទាប់ទៀត លោក Han Jong Hoon មានការតាំងចិត្ដយ៉ាងខ្ពស់ក្នុងការប្រឹក្សាយោបល់ និងទំនាក់ទំនងក្រុមហ៊ុនជាច្រើនទៀតឱ្យចូលមកវិនិយោគ និងក៏ដូចជាការសុំចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យផេ្សងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ៕
VHP TRADING CO., LTD
COSMETICS (SKIN79, OBSIDIAN, COSLINE), WATER PURIFIER (HYUNDAI), DRINKS (OKF) BASED IN KOREA
Address: #60c, Street 123, Sangkat Toul Tom Poung I, Khan Chamkamorn, Phnom Penh,
Cambodia.
Tel: (+855) 23 6666 246 Email: info@vhp-trading.com Website:
www.vhp-trading.com
ប្រភព ៖ VHP Trading