CamNews

ព័ត៌មានជាតិ 

ខឹងមនុស្ស មួយក្រុម ដេញវាយក្មួយ ប្រុស ដកកាំភ្លើងបាញ់ ជិត ១០គ្រាប់

ភ្នំពេញ ៖ មន្ដ្រីអាវុធហត្ថ នៅការិយា ល័យព័ត៌មានទូទៅ នៃទីបញ្ជាការកងរាជ អាវុធហត្ថលើ ផ្ទៃប្រទេស បានបាញ់ជិត១០ គ្រាប់ ទាំងពាក់កណ្ដាល យប់បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋ និងអ្នកធ្វើ ដំណើរ តាមដងផ្លូវដោយជនបង្ករូបនេះអះអាងថា ជាការគំរាមទៅមនុស្សមួយ ក្រុម ដែលដេញ វាយក្មួយ ប្រុសរបស់ខ្លួន ។

ករណីបាញ់ប្រហារយ៉ាងអនាធិបតេយ្យ  របស់មន្ដ្រីអាវុធហត្ថ នៅការិយាល័យព័ត៌មានទូទៅ នៃទីបញ្ជាការ អាវុធហត្ថលើផ្ទៃ ប្រទេសខាងលើនេះ បង្កឱ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង កាល ពីវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃ ទី៩ ខែមករា ឆ្នាំ ២០១៤ ស្ថិតនៅតាម បណ្ដោយផ្លូវលេខ ១២៨ សង្កាត់មិត្ដភាព ខណ្ឌ ៧មករា ប៉ុន្ដែ ការបាញ់ប្រហារនេះមិន បណ្ដាលឱ្យនរណាម្នាក់រង របួស ឬស្លាប់នោះ ឡើយ ពោលគ្រាន់ជាការបាញ់គំរាមបង្ហាញ ពីអំណាចរបស់ខ្លួនតែប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ ជនបង្ក បាញ់បោះគ្មានដឹងច្បាប់ទម្លាប់រូបនេះ ត្រូវបានចាប់ខ្លួនភ្លាមៗហើយ បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធ ហត្ថខណ្ឌ ៧មករា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

មន្ដ្រីអាវុធហត្ថ ខណ្ឌ៧មករាបានឱ្យដឹង ថា ជនបាញ់បោះសេរីទាំងពាក់កណ្ដាលយប់ រូបនេះ ឈ្មោះ ហោ ចន្ធូ អាយុ ៣៣ឆ្នាំ ជា មន្ដ្រីអាវុធហត្ថ បម្រើការងារនៅការិយា ល័យព័ត៌មានទូទៅ ។ បើទោះបីជនបង្ករូប នេះអះអាងថា ការបាញ់ប្រហារខាងលើ ដើម្បីគំរាមទៅកាន់មនុស្សមួយ ក្រុមដែល ដេញវាយក្មួយ ប្រុសរបស់ ខ្លួននោះ ប៉ុន្ដែពេល សមត្ថកិច្ចចុះទៅកាន់កន្លែងកើតហេតុ វាមិនជារឿងបែបនោះឡើយ ។

យ៉ាងណាក៏ ដោយគេមិនទាន់ដឹងថា តើជនបង្កនៃការ បាញ់បោះខាងលើនេះ ត្រូវចាត់វិធានការ បែបណានោះទេ គ្រាន់ តែដឹងថា ជននេះត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានអាវុធ ហត្ថរាជ ធានីភ្នំពេញ ដើម្បីចាត់ការបន្ដ។

មជ្ឈដ្ឋានមួយចំនួន មានជំនឿថា អាវុធ ហត្ថរាជធានីភ្នំពេញ នឹងបញ្ជូនបុគ្គលនេះ ទៅកាន់តុលា ការ ដើម្បី ចាត់វិធានការតាម ផ្លូវច្បាប់ ក្នុងគោលបំណងឱ្យមានការរៀងចាល កុំប្រព្រឹត្ដលើក ក្រោយទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ