CamNews

ព័ត៌មានជាតិ 

ដឹកគូស្នេហ៍ ចេញពីក្លឹបរាំ ត្រូវរថយន្តកូរ៉ូឡាបុក រងរបួសធ្ងន់ ទាំងពីរនាក់

ភ្នំពេញ៖ គូស្នេហ៍ឌុបគ្នាចេញពីក្លឹបរាំសប្បាយត្រូវ រថយន្តកូរ៉ូឡា បុករងរបួសធ្ងន់ធ្ងរ លើបណ្តោយ
ផ្លូវលេខ១០៥ កែងផ្លូវលេខ២៨០ ស្ថិតក្នុងភូមិ៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន កាលពីវេ
លាម៉ោង ២៤ និង២០ នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញគូស្នេហ៍រងគ្រោះខាងលើ
នេះជិះម៉ូតូ មួយគ្រឿងម៉ាក គុបមូលតឿ ពណ៌ទឹកប្រាក់ ឌុបគ្នាចេញពីក្លឹបធ្វើដំណើរតាមបណ្តោយផ្លូវ
លេខ២៨០ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន។ លុះជិះមកដល់ចំណុចកើតហេតុខាង
លើនេះ ក៏ត្រូវរថយន្តកូរ៉ូឡា មួយ គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-6562 កំពុងបើក
បរតាមបណ្តោយផ្លូវលេខ១០៥ ក្នុងទិសដៅពី ជើងទៅត្បូង បានជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញ
ទំហឹង បណ្តាលឲ្យគូស្នេហ៍ខាងលើ ត្រូវរងរបួសធ្ងន់ធ្ងរទាំង ពីរ។ ចំណែករថយន្តបង្កហេតុបានបន្ត
ល្បឿនអូសម៉ូតូជាប់ពីក្រោមរថយន្តជាង ១០ម៉ែត្រ ទើបរថយន្តទៅមុខលែង រួច។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបង្កហេតុ នឹងម៉ូតូរបស់ជនរងគ្រោះ ត្រូវបាននគរបាលជំនាញ នៃ
ស្នងការដ្ឋានរាជ ធានីភ្នំពេញចុះមកអន្តរាគមន៍ធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរា
ចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះទាំងពីរនាក់
ត្រូវសមត្ថកិច្ច ហៅរថយន្តសង្រ្គោះដឹកទៅ សង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយៈ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ