CamNews

តារា 

ឱក សុគន្ធកញ្ញា បញ្ចេញ​រូប​ថត​ពី​កុមារ​ភាព ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ ឈរលំដាប់កំពូល ប្រចាំផលិតកម្ម ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា នៅពេលថ្មីៗនេះ បានបង្ហាញ រូបថតស្និទ្ធស្នាល ជាលក្ខណៈក្រុមគ្រួសារ ។ នៅក្នុងនោះ មានទាំងរូបថតរបស់នាង តាំងពីកុមារភាពថែមទៀត ដែលធ្វើឲ្យអ្នកគាំទ្រនាង មានការភ្ញាក់ផ្អើល នឹងជីវិតឯកជន រួមជាមួយភាពជោគជ័យ ក្នុងអាជីពសិល្បៈ នាងមិនតិចទេ ។

តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា នាពេលកន្លងមកកម្របង្ហាញ រូបថតជាលក្ខណៈជុំគ្រួសារទ្រង់ទ្រាយធំណាស់ ដោយជារឿយៗ នាងបង្ហាញវត្តមាន ត្រឹមតែជាមួយម្តាយជាទីស្រលាញ់នាង តែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលថ្មីៗនេះ នាងបានរំលេច រូបថតក្រុមគ្រួសារជួបជុំគ្នា យ៉ាងសប្បាយរីករាយ ធ្វើឲ្យអ្នកគាំទ្រ ដែលស្រលាញ់ពេញចិត្តនាង មានចិត្តច្រណែននាងមិនតិចទេ ព្រោះតែនាងជាមនុស្សស្រីម្នាក់ ដែលមានភ័ព្វសំណាង បើទោះជាគ្រួសារនាងបានបែកបាក់គ្នាក៏ដោយ តែនាងនៅតែមានភាពកក់ក្តៅ នៅក្នុងរង្វង់គ្រួសារដដែល ហើយបើងាកមកជីវិត ក្នុងវិថីសិល្បៈវិញ គឺល្បីទទួលបានការគាំទ្ររហូត ដល់នាងបានក្លាយ ទៅជាតារាមួយដួងដែល មានភាពជោគជ័យស្ទើរគ្មានចន្លោះ ។

ចង់ដឹងថា រូបសម្រស់តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា នៅកុមារភាពស្រស់ស្អាតយ៉ាងណា ហើយក្នុងគ្រួសារនាងមានសមាជិកច្រើន មានភាពកក់ក្តៅកម្រិតណា តោះទៅទស្សនាទាំងអស់គ្នា ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល