បាត់ដំបង៖ បុរសម្នាក់បានបើកត្រាក់ទ័រ ភ្ជួរដីចំការរបស់ខ្លួនបានជាន់មីនតោន ផ្ទុះស្លាប់ខ្លួនឯង កាលពីវេលាម៉ោង៣និង៤០នាទី រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។
តាមសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ ដោយសារបើកត្រាក់ទ័រជាន់មីនតោននោះ មានឈ្មោះ សន ស៊ីម ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ ធ្វើចំការ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ព្រមទាំងខូចខាតត្រាក់ទ័រ ១គ្រឿង ម៉ាកហ្វតទាំងស្រុង។
សមត្ថកិច្ចបានបញ្ជាក់ថា ដីចំការនេះ ម្ចាស់ភ្ជួរដាំដំណាំរយៈពេល៥ឆ្នាំមកហើយ មិនដែលផ្ទុះទេ ទើបតែឆ្នាំនេះក៏ជួបគ្រោះថ្នាក់តែម្តង៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល