CamNews

ព័ត៌មានជាតិ 

វីដេអូគូសង្សារ បោចសក់គ្នាកណ្ដាលផ្លូវ និងយុវជនគិតខ្លីលោតពី លើស្ពាន៧មករាទទួលការ ចាប់អារម្មណ៍ខ្លាំង

ភ្នំពេញ៖   វីដេអូឃ្លីបចំនួនពីរ ដាច់ដោយឡែកពីគ្នា ត្រូវបានអ្នកប្រើប្រាស់ បណ្តាញ
សង្គម ហ្វេសប៊ុក ចាប់អារម្មណ៍ជាងគេ នឹងចែកចាយតៗគ្នា ដើម្បីបានទស្សនា។

វីដេអូទី ១ កាលពីថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ ២០១៣ កន្លងទៅថ្មីៗនេះ ត្រូវបានអ្នក
ប្រើប្រាស់ បណ្តាញសង្គម ដ៏ពេញនិយម បានចាប់អារម្មណ៍ខ្លាំង ទៅលើ រឿងមួយ
ដែលជាប់ ពាក់ព័ន្ធនៅនឹង ប្រុសស្រីមួយគូ ដែលគេដឹងថា ជាសង្សារនឹងគ្នា បានបង្ក
ជម្លោះ នៅតាមដងផ្លូវ សាធារណៈ ដោយមិនចេះខ្មាស់អៀន ទាល់តែសោះ បណ្តាល
ឲ្យអ្នកធ្វើ ដំណើរតាមផ្លូវ ចោមរោមមើល ព្រោងព្រាត ដូចគេថតខ្សែភាពយន្តអ៊ីចឹង ។

មិនតែប៉ុណ្ណោះ វីដេអូឃ្លីបរបស់គូស្នេហ៍ ដែលបានប្រទុស្តរ៉ាយជាមួយគ្នា នៅតាមផ្លូវ
ហើយត្រូវបានមហាជន ចោមរោមមើលនោះ ត្រូវបានអ្នកប្រើប្រាស់ បណ្តាញសង្គម
ហ្វេសប៊ុក បង្ហោះចែកចាយតៗគ្នា ព្រោងព្រាតពាសពេញ ហ្វេសប៊ុក ហើយក៏មានអ្នក
រិះគន់ យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ខណៈដែលគូសង្សារ ទាំងពីរ បានបង្ហាញអត្ត
ចរិតឆេវឆាវ និងមិនគួរណា មកបង្កជាហិង្សាតាមផ្លូវ សាធារណៈបែបនេះឡើយ។

ដោយឡែកមិនខុសគ្នា ជាមួយ វីដេអូឃ្លីបទី១ នៅថ្ងៃនេះ អ្នកប្រើប្រាស់បណ្តាញ សង្គម
ហ្វេសប៊ុក មួយចំនួន ក៏បានបង្វែទិសមក ចាប់អារម្មណ៍ជាមួយ នឹងវីដេអូឃ្លីប ភ្ញាក់ផ្អើល
មួយទៀត កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ ម្សិលមិញនេះ ដែលវីដេអូឃ្លីប
នោះ បានបង្ហាញពីយុវជន ឈាមរាវម្នាក់ញៀនថ្នាំ ហើយខឹងនឹង ឪពុកម្តាយខ្លួនឯង
បានគិតខ្លីជិះម៉ូតូឌុប មកលោតសម្លាប់ខ្លួន ពីលើស្ពានអាកាស ប្រាំពីរមករា បណ្តាល
ឲ្យសន្លប់ស្តូកស្តឹង នៅក្រោមស្ពាន និងបង្កឲ្យមាន ការភ្ញាក់ផ្អើល ដល់មហាជន និង
សមត្ថកិច្ចម្តុំនោះ មកចោមរោមមើល ព្រោងព្រាត ។

តាមរយៈការប៉ង ធ្វើអត្តឃាត ដោយលោតពីលើស្ពាន អាកាសប្រាំពីរមករា របស់បុរស
គិតខ្លីម្នាក់នោះ មិនបានសម្រេច ដូចក្តីបំណងឡើយ ព្រោះរូបគេគ្រាន់តែ សន្លប់ និង
គ្រេចជើង ទាំងសងខាងបន្តិចបន្តួច តែប៉ុណ្ណោះ ហើយត្រូវបានសមត្ថកិច្ច ជួយអន្ត
រាគមន៍ យកទៅមន្ទីរពេទ្យ បានទាន់ពេលវេលា ។ ចំពោះវីដេអូឃ្លីប របស់បុរសឈាម
រាវ គិតខ្លី ម្នាក់នេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក បង្ហោះ និងចែក
ចាយតៗគ្នាព្រោងព្រាត នៅលើបណ្តាញសង្គម ដ៏ពេញនិយមមួយនេះ ។

គួរបញ្ជាក់ផងដែរថា ចំពោះទង្វើទាំងអស់នៅ ក្នុងវីដេអូឃ្លីប ទាំងពីរនេះ សូមមិត្តៗ
យុវវ័យទាំងអស់គ្នា គួរជៀសវាង កុំយកគំរូតាមយុវវជនអស់ទាំងនេះ ព្រោះវាធ្វើឲ្យ
ប៉ះពាល់ ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះគ្រួសារ អាចខូចសណ្តាប់ធ្នាប់សង្គមផងដែរ ។
ចង់ដឹងថាវីដេអូឃ្លីប ទាំងពីរដែលកំពុងតែពេញនិយម នៅលើបណ្តាញសង្គមហ្វេស
ប៊ុក យ៉ាងណានោះ សូមប្រិយមិត្តអញ្ជើញទស្សនា វីដេអុខាងក្រោមនេះទាំងអស់គ្នា ៖

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ