CamNews

ព័ត៌មានជាតិ 

តុលាការ សម្រេចដាក់ទោស ជនបរទេសថតស្រាត នៅប្រាសាទខ្មែរ ម្នាក់ៗជាប់គុក៦ខែ និងហាមមិនឱ្យចូលកម្ពុជា ៤ឆ្នាំ

ភ្នំពេញ៖ សាលាដំបូងខេត្តសៀមរាប នៅថ្ងៃសៅរ៍នេះ បានសម្រេចកាត់ទោសឱ្យជនបរទេស ៣នាក់ ដែលពាក់ព័ន្ធនឹង ការថតស្រាតនៅប្រាសាទបុរាណខ្មែរ នៅតំបន់អង្គរខេត្តសៀមរាប កន្លងមក ឱ្យជាប់ ពន្ធនាគាររយៈពេល៦ខែ ហើយបណ្តេញចេញ មិនឱ្យចូលមកកម្ពុជា រយៈពេល៤ឆ្នាំ ប៉ុន្តែទោសទាំងអស់ របស់ជនបរទេសទាំងនោះ ត្រូវព្យួរ មិនអនុវត្តនោះទេ។

ជនបរទេសទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ច របស់អាជ្ញាធរ អប្សរាឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ក្នុងនោះមាន២នាក់ ដែលឈរឱ្យគេថតស្រាត និងម្នាក់ទៀត ជាអ្នកថតរូប ។

តាមការប្រកាស របស់អាជ្ញាធរអប្សរា ជនបរទេសទាំង៣នាក់ ជាជនជាតិបារាំង ក្នុងនោះ រួមមានទី១ឈ្មោះ Vincent Henri ភេទប្រុស អាយុ២០ឆ្នាំ ទី២ឈ្មោះ Rodolphe Fourgeot ភេទប្រុស អាយុ២១ឆ្នាំ និងទី៣ ឈ្មោះ Alexandre André Raymond ភេទប្រុស អាយុ២២ឆ្នាំ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP