CamNews

ព័ត៌មានជាតិ 

ចូលប្លន់ផ្ទះ លក់សាច់ឆ្កែ បាញ់រះស្លាប់ ២នាក់ របួសធ្ងន់ម្នាក់

បាត់ដំបង: ជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើង វែងខ្លី២ដើម បានចូលធ្វើសកម្មភាព ប្លន់ផ្ទះលក់សាច់ឆ្កែ នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ហើយបាញ់រះបណ្តាលអោយ ស្លាប់បុរស២នាក់ និង ស្រ្តីម្នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោងប្រមាណ ៩:២០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ ប្រដាប់ដោយ កាំភ្លើងកា៥៩ និងអាកា បានចូលទៅភ្ជង់ស្រ្តី ម្ចាស់ផ្ទះ ពេលកំពុងរៀបចំ បិតទ្វារផ្ទះ ដើម្បីគំរាមអោយប្រមូល ទ្រព្យសម្បត្តិជូនពួកវា ។ ពេលនោះស្រាប់តែមានការ ភ្ញាក់ផ្អើល ហើយជនរងគ្រោះផ្សេងទៀត បានចេញមក ប្រតាយប្រតប់ ជាមួយក្រុមចោរ រហូតដល់ដេញវាយ ទើបធ្វើអោយពួកវា ទ្រាំមិនបានធ្វើការបាញ់រះ ស្លាប់២នាក់ និងស្រ្តីម្ចាស់ផ្ទះ បានរងរបួសធ្ងន់ មុនពេលរត់គេចខ្លួន ដោយនាំយកទៅជាមួយទ្រព្យសម្បត្តិ ។

សមត្ថកិច្ចបានអោយដឹងទៀតថា ជនរងគ្រោះដែលស្លាប់២នាក់ រួមមាន ទី១ ឈ្មោះ គឿន ធារី អាយុ៣១ឆ្នាំ ត្រូវក្រុម ចោរបាញ់ចំ៣គ្រាប់ និងទី២ ឈ្មោះ សឿម ចាន់នី អាយុ២២ឆ្នាំ ត្រូវក្រុមចោរបាញ់ចំ៥គ្រាប់ ។ ដោយឡែកស្រ្តីដែល រងរបួសធ្ងន់ មានឈ្មោះ សឿម សុផល អាយុ២៣ឆ្នាំ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news