CamNews

តារា 

ឆាយ វិរៈយុទ្ធ ត្រូវ​តារា​សម្ដែង ណូម័រ ទម្លាយ​អាថ៌​កំបាំង​លើ​គ្រែ​ជា​មួយ​គ្នា

(ភ្នំពេញ)៖ តារាចម្រៀងប្រុស របស់ផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ថ្មីៗនេះ បានបង្កការ​ភ្ញា​ក់ផ្អើល​ដល់ទស្សនិកជន និង​អ្នក​លេង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ ស្ទើរ​គ្រប់​គ្នា​ ខណៈ​នៅ​សុ​ខ​ៗ​​ ស្រា​ប់​តែ​មាន​នារីម្នាក់​ដែលគេស្គាល់ថា ជាអ្នកសិល្បៈដូចគ្នា គឺ​កញ្ញា ណូម័រ បាន​ចេញ​មុខ​​ទម្លាយ​អាថ៌​កំបាំង​​លើ​គ្រែ​ជា​មួយ​គ្នា​ ធ្វើឲ្យមហាជនជាច្រើន ចាប់អារម្មណ៍ នឹងមានការចែករំលែកកក្រើក​ ពេញហ្វេសប៊ុក។

តាមរយៈការបែកធ្លាយនេះ ត្រូវបានតារាស្រីជាដៃគូស្នេហ៍ របស់លោក ឆាយ វិរៈយុទ្ធ គឺកញ្ញា ណូម័រ បានសរសេរបង្ហោះភ្ជាប់​ជា​មួយ​រូប​ថត​អង្គុយ​យំ​សោក​សៅ​​លើ​គ្រែ នៃ​បន្ទប់​សណ្ឋា​​គា​រ​​​ថា «ថ្ងៃនេះត្រូវលោក ឆាយ វិរៈយុទ្ធ ចាប់​រំលោភ​អី​ចឹង​ល្ងាច​នេះ មិន​បាន​ទៅ​ធ្វើ​ជា​ពិធី​ការិនី​ការ​ប្រ​គំ​តន្ត្រី "រាត្រី​ណាត់​ជួប" នៅ​កំបូល​​ចោម​ចៅ​ទេ​!»

បន្ទាប់ពីមានការទម្លាយ រឿងដ៏គូរឲ្យភ្ញាក់ផ្អើល ពីសំណាក់តារាស្រី កញ្ញា ណូម័រ ដោយប្រា​ប់​ថា​ ​តារាចម្រៀងប្រុសលោក ឆាយ វិរៈយុទ្ធ ចាប់​រំលោភ​នាង​យ៉ាង​ដូច្នេះ គេ​សង្កេត​ឃើញ​មា​ន ទ​ស្ស​និ​ក​ជន​ជា​ច្រើន លើកជាសំណួរថា តើជាការពិតទេ ​ដែលអ្នកទាំងពីរ មាន​ស្នេហា​លួច​លាក់​ជា​​មួយ​រហូត​​ណាត់​គ្នា​ឡើង​លើ​គ្រែ​បែប​នេះ?​

ឆ្លើយតបនឹងសំណួរជាច្រើន ពីសំណាក់ទស្សនិកជនខាងលើ តារាចម្រៀងស្រី កញ្ញា ណូម័រ បាន​ចេញមុខបញ្ជាក់​ពីមន្ទិលនេះថា នេះ​គ្រាន់​តែ​ជា​ឈុត​ឆាក​​សម្តែង MV​ បទ​ចម្រៀង​​ថ្មី រប​ស់​លោក ឆាយ វិរៈយុទ្ធ ប៉ុណ្ណោះ គឺពុំមែនជាករឿងពិតឡើយ សូម​កុំ​មាន​ការ​យល់​ច្រឡំ​។

កញ្ញា ណូម័រ បានបន្ថែមថា «ថ្ងៃមិញគ្រាន់តែខ្ញុំបង្ហោះរូប ស៊ីអារម្មណ៍ជាមួយបង យុទ្ធ មានអ្នក​ call និង chat មកសួរច្រើនណាស់​។ ខ្លាំង​ត្រង់​បងៗ សារ​ព័ត៌​មាន Call មក​សួរ​ទៀត តាម​ពិត​អូនថតបទថ្មីរបស់បង យុទ្ធ ទេ ថតជាមួយគ្នាលើកដំបូង គឺឈុតចឹងៗអីហ្មង។ អរគុណ​ចំពោះ​កា​រស្រឡា​ញ់​រាប់​អាន​ពី​ពុកម៉ែបងប្អូនទាំងអស់គ្នា!»

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: No more