CamNews

ព័ត៌មានជាតិ 

អគ្គិភ័យកំពុង ឆេះផ្ទះ លោកតំណាង រាស្ដ្រប៊ូ ឡាំ នៅកណ្ដាល​ ក្រុងបាលុង

រតនគិរី ៖ អគ្គិភ័យមួយ បាននឹងកំពុង ឆេះផ្ទះលោកប៊ូ ឡាំ តំណាងរាស្ដ្រគណបក្ស ប្រជាជន មណ្ឌលរតនគិរី នៅក្រុងបាលុង នាវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ ដោយមិនទាន់ដឹង មូលហេតុ ។

យោងតាមសេចក្ដីរាយការណ៍ពីក្រុង បានលុង បានឱ្យដឹងថា ទីតាំងកើតហេតុ មានស្ថានីយ៍ប្រេងឥន្ធនៈតេលា មួយកន្លែង ដូច្នេះបើជួយអន្ដរាគមន៍មិនបានទាន់ពេល វេលា អាចនិងមានបញ្ហាកាន់តែធ្ងន់ធ្ងរ ។

យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ច អាជ្ញាធរនិងប្រជាពលរដ្ឋ បាននឹងកំពុងជួយ អន្ដរាគមន៍នៅកន្លែងកើតហេតុ ប៉ុន្ដែរថយន្ដ ពន្លត់អគ្គិភ័យ មានតែមួយគ្រឿងប៉ុណ្ណោះ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល 


Tags: Social News Cambodia Ratank Kiri