ភ្នំពេញ ៖ ទីតាំងហ្គេមស្ទូចត្រីជាប្រភេទ ល្បែងតាមម៉ាស៊ីនអេឡិចត្រូនិក ត្រូវបានគេ រាយការណ៍ថា មានជាច្រើនកន្លែងនៅក្នុង ទឹកដីខណ្ឌ៧មករា ប៉ុន្ដែទីតាំងហ្គេមទាំងនេះ បានបើកលេងជាធម្មតា ពុំមានឃើញចំណាត់ ការរបស់អាជ្ញាធរនិងសមត្ថកិច្ចនៅខណ្ឌមួយ នេះឡើយ ។
ភាពស្ងប់ស្ងៀមរបស់អាជ្ញាធរនិងសមត្ថ កិច្ចខណ្ឌ៧មករា មិនបង្ក្រាបចំពោះល្បែង ស្ទូចត្រីខាងលើនេះ ខណៈដែលតាមបណ្ដា ខណ្ឌផ្សេងទៀត ក្នុងរាជធានីភ្នំពេញបានចុះ បង្ក្រាបជាបន្ដបន្ទាប់ និងដកហូតទូហ្គេមជា ច្រើនទូយកទៅរក្សាទុក ដើម្បីរង់ចាំការកំទេច ចោល។
យោងតាមប្រភពព័ត៌មានព័ត៌មានពីប្រជា ពលរដ្ឋបាននិយាយថា ទីតាំងមួយកន្លែងស្ថិត នៅផ្ទះលេខ១៩ ផ្លូវលេខ១៦៤ សង្កាត់អូរ ឫស្សីទី៣ ខណ្ឌ៧មករា ដែលមានម្ចាស់ទីតាំង ឈ្មោះបារាំង មានតួនាទីជាអង្គរក្សរបស់ លោកឧត្ដមសេនីយ៍ម្នាក់ផង បាននឹងកំពុង បើកលេងយ៉ាងរលូន គ្មានការចុះបង្ក្រាបនោះ ឡើយ ។
ដោយឡែកទីតាំងមួយទៀត ស្ថិតនៅផ្លូវ លេខ១០៧ ខាងកើតប៉ុស្ដិ៍នគរបាលសង្កាត់ មនោរម្យ និងទីតាំងមួយកន្លែងទៀត ស្ថិត នៅតាមផ្លូវលំបេតុង ក្នុងសង្កាត់វាលវង់។
ជុំវិញទីតាំងហ្គេមខាងលើនេះ អភិបាល ខណ្ឌ៧មករា លោកលឹម សុភា បានធ្លាប់ប្រាប់ សារព័ត៌មានក្នុងស្រុកថា ទីតាំងទាំងបីកន្លែង នេះ មានច្បាប់ឱ្យលេងត្រឹមហ្គេមតុក្កតា ពោល គឺ ល្បែងបណ្ដុះបណ្ដាលគំនិតក្មេង ប៉ុនែ្ដប្រសិនបើពួកគេបើកលេងបំពានច្បាប់នោះអាជ្ញាធរនិងមានវិធានការតាមផ្លូវច្បាប់ ។ បើទោះបីមានការអះអាងបែបនេះ របស់ អភិបាលខណ្ឌក៏ដោយនោះ ប៉ុន្ដែមតិមហាជន មួយចំនួន មិនបានគាំទ្រនោះឡើយ ពោល ចង់ឱ្យចុះទៅទប់ស្កាត់ពីព្រោះធ្វើឱ្យប៉ះពាល់ ដល់សិស្សសាលាមួយចំនួន ដែលគេចវេសពី ការរៀនសូត្រ ហើយនាំគ្នាទៅលេងហ្គេម ទាំងនេះ បំផ្លាញលុយកាក់អស់ជាច្រើន ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល