CamNews

ទេសចរណ៍ 

កំាពី រមណីយដ្ឋានធម្មជាតិ ដ៏មានប្រជាប្រិយ បំផុត នៅខេត្តក្រចេះ

កាំ​ពី​ជា​កន្លែង​ដ៏​គួរអោយ​ទាក់ទាញ​បែប​ធម្មជាតិ​ដែល​មាន​ទីតាំង​តាម​ បណ្ដោយ​ទន្លេមេគង្គ
ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​ក្រុង​ក្រចេះ និង​១​គីឡូម៉ែត្រ​ខាងជើង​អន្លង់​ផ្សោត​កាំ​ពី​។

កាំ​ពី​ជា​ប្រជុំ​កោះ​តូច​មួយ ​ដែល​​មាន​ដីខ្សាច់​ស្រស់ស្អាត និង​ទឹកស្ទឹងដ៏ថ្លាឈ្វេង ​ដែលអាច
​ភ្ញៀវទេសចរ​ មុជទឹក និង ​ហែល​លេង​ មុន​ពេល​ពិសា​អាហារ​ពិ​កនិក​ក្នុង​ខ្ទម ​ ធ្វើ​ជា​ជួរ​តាម
​បណ្ដោយ​ស្ទឹង​។ កាំ​ពី​ជា​កន្លែង​ដ៏​ទាក់ទាញ​ប្រចាំ​រដូវ   ហើយ​ភ្ញៀវទេសចរ​អាច​ទៅ​ទស្សនា
​បាន​តែ​ក្នុង​រដូវប្រាំង​ចាប់ពី​ខែ​មករា​ដល់​ ខែ​ឧសភា​។​

​ម្ហូបអាហារ​ខ្មែរ​គ្រប់​ប្រភេទ​​មាន​លក់​នៅ​ទីនោះ  ហើយ​ម្ហូប​ក្នុង​តំបន់​ល្បីល្បាញ​គឺ​ចាក់​ច្រែង
គឺ​ជា​សត្វ​ខ្ចង​ខ្ដ​ក់ ​ ដែល​មាន​កន្ទុយ​វែង​រស់នៅ​តែ​ក្នុង​តំបន់​កាំ​ពី​ និងចៀនត្រី​អណ្ដែង​ដូចជា
​ត្រី​ក្របី និង​ត្រី​ក្យា​។​ ​ចំណែក  កន្លែង​ស្នាក់អាស្រ័យ និង ​ម្ហូបអាហារ​ ត្រូវបាន​រៀបចំ​ដោយ​
សហគមន៍​ក្នុង​តំបន់​ ជាមួយនឹងរស់ជាតិ ដ៏ឆ្ងាញ់ពិសា។​ ​កាំ​ពីគឺ​ជា​តំបន់​ទេសចរណ៍សំរាក
លំហែ ​ដ៏​មាន​ប្រជាប្រិយ​បំផុត ​សម្រាប់​គ្រួសារ​ខ្មែរ​ពេល​ចុង​សប្ដាហ៍និង​ពេល​ចូលឆ្នាំ​ខ្មែរ​៕

សូមទស្សនា រូបភាព ខាងក្រោម




ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel Kampi resort