CamNews

ព័ត៌មានជាតិ 

ស្ត្រីម្នាក់នៅខេត្ត ព្រះវិហារសម្រាល បានកូនភ្លោះ៤នាក់ ស្រី២នាក់ ប្រុស២នាក់

ព្រះវិហារ ៖ ប្រភពព័ត៌មានពីខេត្តព្រះវិហារ បានរាយការណ៍ដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ ស្ត្រីម្នាក់ ដែលរស់នៅស្រុករវៀងខេត្តព្រះវិហារ សម្រាល កូនភ្លោះចំនួន ៤នាក់ ក្នុងនោះមានប្រុស២នាក់ និងស្រី២នាក់ ហើយកំពុងសម្រាក នៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ ។

បន្ទាប់ពីសម្រាលរួច គេឃើញលោក អ៊ុំ ម៉ារ៉ា អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ និងប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញទៅសាកសួរសុខទុក្ខ ហើយបច្ចុប្បន្ន សុខភាពមាតា និងទារក មានសុខភាពល្អប្រសើរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Prah Vihea