-សមត្ថកិច្ចជួយសង្គ្រោះ ជនរងគ្រោះ ៤នាក់
-តម្លៃនារីក្រមុំ ជនជាតិខ្មែរ លក់នៅ ប្រទេសចិន បានជាង១ម៉ឺនដុល្លារ
ភ្នំពេញ ៖ ក្រោយចំណាយ ស្រាវជ្រាវនិង ធ្វើការស៊ើបអង្កេតតាមជំនាញ របស់ខ្លួនអស់ រយៈពេលជាង ២ខែមកនោះ ទីបំផុតមេខ្យល់ ជាជនជាតិ ចិននិងជនជាតិខ្មែរចំនួន៥នាក់ ត្រូវ បានចាប់ខ្លួនជាបន្ដបន្ទាប់ ពីសំណាក់កម្លាំង នគរបាល ការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារ អនីតិជនរាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធទៅ នឹងសកម្មភាព ជួញដូរ នារីក្រមុំជនជាតិខ្មែរ យកទៅលក់ឱ្យឈ្មួញ នៅប្រទេសចិន ។
ប្រតិបត្ដិការបង្ក្រាបមេខ្លោង និងអ្នករួមដៃ រួមជើង ក្នុងអំពើប៉ុនប៉ងលក់និងដូរមនុស្ស សម្រាប់នាំឆ្លង ដែនព្រម ទាំងសុំផ្ដល់ឯកសារ ដោយទុច្ចរិតដ៏ធំ មួយលើកទៀត នាចុងឆ្នាំ ២០១៤ខាងលើនេះ បានធ្វើឡើងកាលពី រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ហើយ បានជួយសង្គ្រោះជនរងគ្រោះមិន ទាន់គ្រប់ អាយុចំនួន៤នាក់ផងដែរ ។
នៅក្នុងសន្និសីទបង្ហាញមុខជនសង្ស័យ ទាំង៥នាក់ ក្នុងនោះជនជាតិចិន ៣នាក់ស្រី ម្នាក់និងជនជាតិខ្មែរ ពីរនាក់ ស្រីម្នាក់ មុន ពេលបញ្ជូនទៅ កាន់តុលាការ នាព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៤ នាយការិយាល័យ ប្រឆាំងការជួញ ដូរមនុស្សនិងការពារអនីតិ ជននៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ លោក កែវ ធា បានបញ្ជាក់ថា ជនសង្ស័យ ទាំង៥នាក់ បានរត់ការនាំនារីក្រមុំមិនទាន់ គ្រប់អាយុយកទៅលក់ នៅប្រទេសចិន ដោយ ពួកគេចំណាយលុយ ធ្វើលិខិត ឆ្លងដែននិងរត់ឯកសារផ្សេងៗ ក្នុងម្នាក់ចំណាយ ប្រមាណ ៧០០០ដុល្លារ ហើយពេលទៅដល់ប្រទេស ចិន លក់បានតម្លៃជាង១ម៉ឺនដុល្លារ ។
លោកកែវ ធា បានបញ្ជាក់ទៀតថា ជន ល្មើសបានប្រើរូបភាពថ្មីៗក្នុងការនាំជនរង គ្រោះទៅកាន់ ប្រទេសចិន ដោយពី មុនពួក គេនាំជិះយន្ដហោះ តាមច្រកព្រលានអន្ដរជាតិ ភ្នំពេញ និងតាមច្រកបាវិត ឆ្លងកាត់ប្រទេស វៀតណាម ហើយ ឆ្ពោះទៅកាន់ប្រទេសចិន ប៉ុន្ដែការធ្វើដំណើរតាមច្រក ទាំងនេះ ត្រូវបាន កម្លាំងសមត្ថកិច្ចរបស់លោក ធ្វើការ បង្ក្រាប ជាបន្ដបន្ទាប់នោះ បានធ្វើឱ្យជនល្មើសបង្វែរ ទិសដៅដោយធ្វើ ដំណើរឆ្លងកាត់ច្រកទ្វារ អន្ដរជាតិប៉ោយប៉ែត ហើយឡើងយន្ដហោះពីទី ក្រុងបាងកក ឆ្ពោះទៅកាន់ប្រទេស ចិន តែម្ដង ។
សម្រាប់ប្រតិបត្ដិការអស់រយៈពេលជា ច្រើនថ្ងៃ និងត្រូវចំណាយកម្លាំង លុយកាក់ អស់ជាច្រើននោះ នាយការិយាល័យ រូបនេះ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន ពីសកម្មភាពនាំមនុស្សឆ្លងដែន ទៅលក់នៅ ប្រទេសចិន ស្នងការ នគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ជួន សុវណ្ណ និងស្នងការ រងទទួលផែន លោកព្រុំ សន្ធរ បានបញ្ជាឱ្យ ការិយាល័យរបស់លោក ចុះស៊ើបអង្កេតនិង ស្រាវជ្រាវ ជាបន្ទាន់ ដើម្បីតាមចាប់ មេខ្លោង ទាំងនេះ ។
លោកកែវ ធា បានបន្ដទៀតថា ក្រោយ មានការបញ្ជាពីថ្នាក់ដឹកនាំនិងមានការឯក ភាពតាមផ្លូវច្បាប់ពី សំណាក់ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានី ភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ រួចមក នគរបាល ជំនាញរបស់ លោក ដែលដឹកនាំដោយនាយរងការិយាល័យ បានបើកការស្រាវជ្រាវ ហើយឈានទៅដល់ ការចាប់ខ្លួន ពួកគេទាំង៥នាក់ ជាបន្ដបន្ទាប់ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ។
យោងតាមមន្ដ្រីនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិ ជន បានបញ្ជាក់ថា ជនសង្ស័យ ទាំង៥នាក់ រួមមាន ទី១ ឈ្មោះ XIE TEO SHENG ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរ លក់ថ្នាំបោះពុម្ភ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំ កាណាឌីយ៉ា នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ត្រូវបានឃាត់ខ្លួននៅស្ថានីយ៍ប្រេង តេលា សាលាចំការមន ហើយជននេះជាអ្នក នាំជនរងគ្រោះពីរនាក់ ទៅឱ្យឈ្មោះ HU DE HUA ទី២ ឈ្មោះ HU DE HUA ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរនៅ ផ្ទះ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ត្រូវបានឃាត់ ខ្លួន នៅម្ដុំតុលាការយោធា ដែលកំពុងធ្វើ ដំណើរឆ្ពោះទៅកាន់ទីក្រុងប៉ោយប៉ែត ដោយ ដឹកនារីរងគ្រោះទាំង៤នាក់ ។ ជននេះ ជា អ្នកនាំជនរងគ្រោះទៅធ្វើលិខិតឆ្លងនិងយក លិខិតឆ្លងដែនឱ្យឈ្មោះ ZHOU YANPING ទៅធ្វើវីសានៅស្ថានទូតចិន ទី៣ ឈ្មោះ ZHOU YANPING ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរលក់ឧបករណ៍សំណង់ មេហ្គានិក បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៩២ ផ្លូវ លេខ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការ មន ហើយត្រូវបានឃាត់ ខ្លួននៅជិតផ្សារទួល ទំពូង ។ ជននេះជាអ្នកទទួលធ្វើវីសាឱ្យជន រងគ្រោះទាំង៥នាក់ ។ ទី៤ ឈ្មោះលីវ ហ៊ន ភេទស្រី អាយុ៥៣ឆ្នាំ ខ្មែរកម្ពុជាក្រោម មុខ របរលក់ដូរ ស្នាក់នៅផ្ទះលេខ៣១អា ភូមិ ត្រញំងអញ្ចាញ សង្កាត់ផ្សារត្រញំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃាត់ខ្លួននៅ ស្ថានីយ៍ប្រេង តេលា សាខាចំការមន និងទី៥ ឈ្មោះវង្ស យីតា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់ នៅជាមួយជនសង្ស័យទី៤ ។
ដោយឡែក ជនរងគ្រោះទាំង៤នាក់ រួមមានទី១ ឈ្មោះ ហ ស ន អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលតាម ផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ ទី២ ឈ្មោះឆ ត អ អាយុ២៣ឆ្នាំ មកពី ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ទី៣ ឈ្មោះឈ ល ណ អាយុ២១ឆ្នាំ មកពីខណ្ឌព្រែកព្នៅ និង ទី៤ ឈ្មោះស រ អាយុ២៤ឆ្នាំ រស់នៅខណ្ឌ ពោធិ៍សែនជ័យ ។
លោកកែវ ធា បានអំពាវនាវដល់ប្រជា ពលរដ្ឋទាំងអស់ បញ្ឈប់ការចាញ់បោកជន ល្មើសក្នុងអំពើជួញដូរ និងនាំ ទៅលក់នៅ ប្រទេសចិន ដោយសារតែ ជួបបញ្ហាជាច្រើន នៅទីនោះ ហើយម្យ៉ាងវិញទៀត ជនរង គ្រោះជាច្រើននាក់ ត្រូវបានរាជរដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួងការបរទេសនិងស្ថាន ទូតខ្មែរនៅចិន ជួយសង្គ្រោះ ព្រមទាំងបញ្ជូន មកស្រុកកំណើតជាបន្ដបន្ទាប់ជាច្រើននាក់។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៤នេះ ការិ យាល័យប្រឆាំងការជួញដូរមនុស្ស និងការ ពារអនីតិជនរាជធានីភ្នំពេញ បានបង្ក្រាប ករណីប៉ុនប៉ងលក់និងជួញដូរមនុស្សឆ្លងដែន ទៅបរទេសជាង១០ករណីមកហើយ ព្រម ទាំងឃាត់ខ្លួនជនល្មើសបានជាច្រើននាក់ ។ នេះបើយោងតាម លោក កែវ ធា ។
ក្រោយបង្ហាញមុខរួចមក ជនសង្ស័យទាំង ៥នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដការ សាកសួរនិងផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល