CamNews

ព័ត៌មានជាតិ 

ហាងម៉ាស្សាជុំមិត្ត បង្កប់សេវាផ្លូវភេទ សមត្ថកិច្ច មិនបង្ក្រាប ជាឆ្នាំងបាយ

រតនគិរីៈ ហាងម៉ាស្សា មួយកន្លែង មានយីហោជុំមិត្ត មានទីតាំងស្ថិនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុង បានលុង ដែលគេដឹងថា មានថៅកែ ជាជនជាតិវៀតណាម កំពុងធ្វើអាជីវកម្ម ម៉ាស្សាបង្កប់ផ្លូវភេទ យ៉ាងគឃ្លើន សមត្ថកិច្ចមិនធ្វើការបង្ក្រាប។

បើតាមប្រជាពលរដ្ឋ មានទីលំនៅក្បែរ ហាងម៉ាស្សាជុំមិត្ត ប្រាប់ឲ្យដឹងថា ពួកគាត់បានឃើញ នារីជនជាតិ យួន ក្មេងៗប្រមាណ៨-១០នាក់ មានសម្រស់ស្រស់ស្អាត អង្គុយក្នុងសាឡុង ក្រោមភ្លើងពណ៌ភ្លឺភ្លឹបភ្លែត នាពេលរាត្រី គឺអង្គុយរងចាំទទួលភ្ញៀវ ដែលចូលចិត្តសៅគ្រីពេលយប់ ។

ប្រភពព័ត៌មានខាងលើ ប្រាប់បន្តឲ្យដឹងទៀតថា ថៅកែហាងម៉ាស្សា ជនជាតិវៀតណាមនេះ មានភាពប៉ិន ប្រសព្វណាស់ ពេលថ្ងៃគឺគេបិទទ្វារចាក់សោរហាងតែម្តង ដើម្បីបន្លំភ្នែកសមត្ថកិច្ចនិងមហាជន។ ម្ចាស់​ហាង ​ជនជាតិវៀតណាមនេះ មើលទៅហាក់បីដូចមិនខ្លាច ច្បាប់ស្រុកខ្មែរទាល់ តែសោះហ៊ាននាំនារីក្មេងៗ មកបំរើសេវាផ្លូវភេទកណ្តាក្រុងបានលុងតែម្តង មិនដឹងថាមានលិខិតអោយស្នាក់នៅ ចេញដោយសមត្ថកិច្ច កម្ពុជាដែរឫអត់? ព្រោះនារីក្មេងៗទាំងនោះខ្លះមិនចេះខ្មែរ ខ្លះទៀតចេះខ្មែរប៉ាយឡាំៗ។ គេកំពុងតែធ្ងល់ថា ថៅកែហាងម៉ាស្សាជនជាតិយួនខាងលើនេះហ៊ានជួលផ្ទះក្នុងមួយខែៗរាប់រយដុល្លាធ្វើអាជីវកម្មផ្លូវភេទខុសច្បាប់ បែបនេះ តើមានខ្នងបង្អែកក្រាស់ប៉ុណ្ណាទើបហ៊ានល្មើសច្បាប់។ ក្រៅពីទីតាំងម៉ាស្សាបង្កប់ផ្លូវភេទ ហាងខាង លើនេះ គេដឹងថាមានកន្លែងសេវាបង្កប់ផ្លូវភេទមាននារីយួនក្មេងៗជាច្រើនកន្លែងទៀត ដូចជានៅស្រុកកូនមុំ និងស្រុកអូរយ៉ាដាវជាដើម បន្លំនៅក្នុងហាងកាហ្វេ។ ជាមួយនឹងសកម្មភាពហាងម៉ាស្សា និងហាកាហ្វេបង្កប់ សេវាផ្លូវភេទយ៉ាងអាណាធិបតេយ្យ សមត្ថកិច្ចមិនធ្វើការបង្ក្រាបនេះដែរ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលមិនអាចសុំការបំភ្លឺពីលោកស្រី វរសេនីយឯក កែវ ដាវី ស្នងការរងទទួល បន្ទុកយ៉េនឌ័រ បានទេនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥នេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Ratanakiri